អីយ៉ា! សុខៗ ផន សុផារី ទម្លាយរូបភាព កាលពីស្រលាញ់គ្នាជាមួយស្វាមីដំបូងៗ ឃើញហើយគាំង

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយអតីតតាកាំប្លែងរួមក្រុមជាមួយ នាយពាក់មី នោះ គឺអ្នកនាង ផន សុផារី នោះ ដែលបច្ចុប្បន្ននេះ រូបនាង ហាក់ដកខ្លួនឆ្ងាយពីវិស័យសិល្បៈ ដោយងាកមកចាប់យកមុខរបរ រកស៊ីតាមវិស័យអនឡាញវិញ ដែលកំពុងកាក់កបខ្លាំងខ្លាណាស់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹង ភាពជោគជ័យទៅលើមុខជំនួញផ្ទាល់ខ្លួន បើក្រឡេកទៅមើលជីវិតឯកជនរបស់ តារាស្រីរូបស្រស់រូបនេះវិញ ក៏មានកូនស្រីគួរឲ្យស្រលាញ់ដល់ទៅ ២ នាក់ហើយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ផន សុផារី ក៏ត្រូវបានមហាជនជាច្រើនបានសរសើរយ៉ាងខ្លាំងមិនដាច់ពីមាត់ឡើយ ដោយរូបនាងត្រូវបានគេដឹងថាជា អ្នកម្តាយម្នាក់ដែលគិតគូរ និងបារម្ភពីកូនខ្លាំង មិនថាជាគ្រឿងប្រើប្រាស ឬការហូបចុកនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ផន សុផារី បានបង្ហោះរូបភាពខ្លួនជាមួយស្វាមី តាំងពីស្រលាញ់គ្នាដំបូងៗ ក្នុងឆ្នាំ ២០១៤ ធៀបនឹងបច្ចុប្បន្ន ដោយកាលនោះអ្នកទាំងពីរ មានសភាពស្គមមិនសូវមានសាច់ទាំងគូ ដោយសឹងតែមិនជឿថា មកដល់ពេលនេះ ប្តីប្រពន្ធមួយគូនេះបានកាន់ដៃគ្នា ឡើងសាច់ម៉ាប់ៗទាំងគូតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរ អ្នកនាង ផន សុផារី និងស្វាមីបានកាន់ដៃគ្នាសាងគ្រួសារ មករហូតដល់ទៅ ៥ ឆ្នាំទៅហើយ តែបើក្រឡេកទៅមើលអតីតត កាលប្តីប្រពន្ធមួយគូនេះបានតស៊ូកមកជាមួយគ្នាច្រើនគួរសម តាំងពីចាប់ផ្តើម ដោយមានការមិនពេញចិត្តពីគ្រួសារជាមួយនឹងស្នេហារបស់អ្នកទាំងពីរប៉ុន្តែដោយការស្រលាញ់ គូស្នេហ៍មួយគូនេះបានជំនះចិត្តឪពុកម្តាយ រហូតបានកាន់ដៃគ្នាចូលរោងការ បង្កើតគ្រួសារមួយយ៉ាងមានសុភមង្គលដល់សព្វថ្ងៃនេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment