រូបភាពប៉ុន្មានសន្លឹកនេះ ប៉ាច គីមមួយ កាន់តែស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈភ្ជាប់ពាក្យរួចមានគូដណ្តឹងបានប៉ុន្មានថ្ងៃមកនេះ

ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ប៉ាច គីមមួយ នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ ធ្វើឲ្យគេឯងស្ដាប់ហើយចូលអារម្មណ៍សឹងគ្រប់ៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចននិយាយបានថា ប៉ាច គីមមួយ មិនត្រឹមតែមានដុងសិល្បៈច្រៀងបានយ៉ាងពីរោះនោះទេ រូបនាងក៏ត្រូវបានគេឯងចាប់អារម្មណទៅនឹង រូបសម្រស់ដ៏ផូរផង់ ខ្ពស់ស្រឡះ រាងតូចច្រឡឹង មិនចាញ់បវរកញ្ញាប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែឯ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើន ជាពិសេសហ្វេនៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាចម្រៀងប្រុសស្រីរួមទ្រនំផលិតកម្មរស្មីងហង្សមាស ប៉ាច គីមមួយ និង សយ រតនៈ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យ ប្តូរឈ្មោះជាសង្សារ មកឈ្មោះជាគូដណ្តឹងនឹងគ្នាវិញ ដោយមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួមធ្វើជាសក្ខីភាពផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានភ្ជាប់ពាក្យរួច មានគូដណ្តឹងមក តារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឲ្យគ្រប់គ្នាមានចិត្តលួចច្រណែនមិនស្ទើរនោះទេ ដោយអនាគតភរិយារូបនេះ ទាំងស្អាត ទាំងពូកែ មើលកាន់តែកៀក ទើបដឹងថា រូបនាងពិតជាស្រស់ស្អាតគ្មានកន្លែងទាស់ភ្នែក មុខមាត់មើលរយមទម្យសមសួន សុភាពរាបសារ ស្អាតបែបស្រទន់មានមន្តស្នេហ៍ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment