អាចនិយាយបានថា តារាសម្តែងប្រុសរូបសង្ហា ខាត់ វៃហាំង និងតារាសម្តែងស្រីស្អាត កញ្ញា ស៊ីន យូប៊ីន ទាំងពីរដួងនេះ កាន់តែបង្ហាញចំណងស្នេហ៍ឲ្យកាន់តែផ្អែមល្ហែមកាន់តែខ្លាំងឡើង ដោយជារឿយៗអ្នកទាំងពីរ តែងតែបង្ហាញរូបភាពល្អូកល្អិនកៀកកាយគ្នាជាហូរហែ ។
ជាញឹកញាប់ អ្នកទាំងពីរ ឆ្លៀតពេលទំនេរពីការងារ នាំគ្នាទៅដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយ ផ្តិតយករូបភាពបង្ហាញភាពផ្អែមល្ហែម ឲ្យមហាជនបានឃើញហើយ លួចច្រណែនអ្នកទាំងពីរមិនស្ទើរនោះទេ ។
តួយ៉ាង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកទាំងពីរ ហាក់បានសម្រាកពីការងារក្នុងការថតរឿងចប់ ដោយនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងប្រុស ខាត់ វៃហាំង បានទម្លាយរូបភាពប៉ុន្មានសន្លឹក ខណៈកាន់ដៃគ្នាយ៉ាងត្រសងចេញដំណើរទៅលំហែកាយនៅឯក្រៅប្រទេស ធ្វើឲ្យហ្វេនៗឃើញហើយមានចិត្តរំភើបជំនួសអ្នកទាំងពីរ ។
ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ នេះ តារាសម្តែងប្រុសស្អាត ខាត់ វៃហាំង បានទម្លាយរូបភាពជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្តនៅលើកោះមួយប្រទេសថៃ ដែលបានផ្តិតយករូបភាពកៀកកាយស្និទ្ធស្នាល បង្អួតភាពផ្អែមល្ហែមជាមួយ ស៊ីន យូប៊ីន ហ្វេនៗឃើញហើយក៏មានក្តីសុខជំនួសអ្នកទាំងពីរផងដែរ ។
ទន្ទឹមនឹងរូបភាពទាំងអស់នេះ បានធ្វើឲ្យហ្វេនៗជាច្រើនមានចិត្តលួចច្រណែនមិនស្ទើរនោះទេ រហូតមានអ្នកខ្លះចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “Love you idol ទាំង២, ច្រណែនគូរបងណាស់, ខ្ទិចបេះដូងអស់បងអើយ, ហ្វេនៗ អ៎រចង់ហោះហើយបង ទាំងពីរបើ Sweet ម្លឹងៗ, បរិយាកាសល្អ ជាមួយមនុស្សជាទីស្រឡាញ់, Fanលើសជាតិស្ករហើយបងអើយ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។