ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយអ្នកនាង មាស សុខសោភា គឺជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងជាច្រើនបទរបស់នាងផ្ទាល់តែម្តង។
ជាក់ស្តែងនៅកាលពីម្សិលមិញនេះក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន អ្នកនាងបានធ្វើឲ្យហ្វេនៗរបស់អ្នកជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអ្នកនាងជាមួយនឹងគ្រួសារបាន ចែកអាំងប៉ាវទៅដល់កម្លាំងសមត្ថកិច្ចជាច្រើន ព្រមទាំងប្រជាពលរដ្ឋផងដែរ ។
ក្រោយឃើញបែបនេះធ្វើឲ្យហ្វេនៗរបស់អ្នកនាង ជាច្រើនបានលាន់មាត់សរសើរអ្នកនាងពេញៗមាត់ថា អ្នកនាងពិតជាមានចិត្តល្អនិងគួរឲ្យស្រឡាញ់ខ្លាំងណាស់ សូមឲ្យចូលឆ្នាំថ្មី អាយដលជួបតែរឿងល្អៗ និងហេងហេង និងនៅមានច្រើនទៀតដែលមិនអាចរៀបរាប់អស់ ៕