ហ្វេនៗជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកទាំងពីរ ហាក់បានសម្រាកពីការងារក្នុងការថតរឿងចប់ ដោយនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងប្រុស ខាត់ វៃហាំង បានទម្លាយរូបភាពប៉ុន្មានសន្លឹក ខណៈកាន់ដៃគ្នាយ៉ាងត្រសងចេញដំណើរទៅលំហែកាយនៅឯក្រៅប្រទេស ធ្វើឲ្យហ្វេនៗឃើញហើយមានចិត្តរំភើបជំនួសអ្នកទាំងពីរ ។
គ្រាន់តែទៅដល់ភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ ទើបតែផុតទៅនេះ តារាសម្តែងប្រុសស្អាត ខាត់ វៃហាំង បានទម្លាយរូបភាពជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្តនៅលើកោះមួយប្រទេសថៃ ដែលបានផ្តិតយករូបភាពកៀកកាយស្និទ្ធស្នាល បង្អួតភាពផ្អែមល្ហែមជាមួយ ស៊ីន យូប៊ីន ហ្វេនៗឃើញហើយក៏មានក្តីសុខជំនួសអ្នកទាំងពីរផងដែរ ។
ទន្ទឹមនឹងរូបភាពទាំងអស់នេះ បានធ្វើឲ្យហ្វេនៗជាច្រើនមានចិត្តលួចច្រណែនមិនស្ទើរនោះទេ រហូតមានអ្នកខ្លះចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “Love you idol ទាំង២, ច្រណែនគូរបងណាស់, ខ្ទិចបេះដូងអស់បងអើយ, ហ្វេនៗ អ៎រចង់ហោះហើយបង ទាំងពីរបើ Sweet ម្លឹងៗ, បរិយាកាសល្អ ជាមួយមនុស្សជាទីស្រឡាញ់, Fanលើសជាតិស្ករហើយបងអើយ” ។
ចំណែកឯ កាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានរៀបចំកម្មវិធីមួយដ៏ធំ គឺជាកម្មវិធីប្រកួតបាល់ទាត់រវាងក្រុមបាលទាត់កម្រិតពិភពលោក ដោយក្រុម បិសាចក្រហម Manchester United ត្រូវប៉ះគ្នាមួយនឹងក្រុម ហង្សក្រហម Liverpool ។
ជាលទ្ធផលក្នុងការបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់លំដាប់ពិភពលោកនេះ គឺក្រុមបិសាចក្រហម បានយកឈ្នះទៅលើ ក្រុមហង្សក្រហម ដោយលទ្ធផល បិសាចក្រហម ៤ ក្រុមហង្សក្រហម ០ ។
ក្នុងការប្រកួតដ៏អស្ចារ្យមួយនេះផងដែរ តារាសម្តែងប្រុស ខាត់ វៃហាំង និង ស៊ីន យូប៊ីន បានកាន់ដៃគ្នាយ៉ាងត្រសងចូលរួមទស្សនាការប្រកួតបាល់ទាត់ដ៏ធំមួយនេះផងដែរ ឆ្លៀតថតរូបបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នាផងដែរ ។
គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះ មហាជនបានឃើញ ខាត់ វៃហាំង និង ស៊ីន យូប៊ីន បានជួបគ្នាជាមួយតារាថៃ Tong Tong និង Best ហើយអ្នកទាំងបួននាក់ក៏បានឈរថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាល ទឹកមុខពោរពេញដោយសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការប្រកួតបាលទាត់ដ៏ធំមួយនេះផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។