ញាក់ណាស់អ្នកអើយ! ទម្លាយរូបភាព ស្រី អ៊ីត និងកូនស្រីបណ្តូលចិត្ត បង្អួតសម្រស់ ឡើងខ្ញង់ មិនចាញ់គ្នាប៉ុន្មានឡើយ

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង សេង ចិន្តា នោះ ដែលមហាជនតែងតែហៅថា ស្រីអ៊ីត ដែលជាតារាកំប្លែងរួមក្រុម នាយពាក់មី ដែលមានសមត្ថភាពសម្តែងកំប្លុកកំប្លែង វោហាស័ព្ទចាក់ទឹកមិនលិច ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយអស់ភាពកង្វល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈពេលមកនេះ គេសង្កេតឃើញថា រូបនាងកាន់តែជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ ដែលមើលឃើញពីជីវិតរបស់នាង និងកូនស្រីកាន់តែឡូយឆាយ មានផ្ទះដ៏ធំ ថែមទាំងមានសម្ភារៈនិយមប្រើប្រាស់ថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងជោគជ័យក្នុងសិល្បៈក៏ពិតមែន ប៉ុន្តែ ស្រី អ៊ីត មិនទាន់ជោគជ័យនៅលើជីវិតគូនោះទេ ដោយសព្វថ្ងៃនេះ តារាកំប្លែងស្រីរូបនេះ ស្ពាយឈ្មោះជាអ្នកមេម៉ាយកូនមួយយូរឆ្នាំមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ តារាកំប្លែងស្រីរូបនេះ ក៏មានកូនស្រីបណ្តូលចិត្តតែម្នាក់ ឈ្មោះថា ង៉ា ស្រីណា ដែលទទួលបានការចិញ្ចឹមបីបាច់ ទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្តាយជាទីស្រលាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ ម្តាយកូនអ្នកទាំងពីរ តែងតែថតរូបបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីស្នាមញញឹមយ៉ាងមានក្តីសុខ បង្អួតរូបសម្រស់ដាក់មហាជន ដែលប្រៀបដូចជាបងប្អូនឲ្យបណ្តាអ្នកគាំទ្របានឃើញជាហូរហែផងដែរ ។

គួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ កាលពីពេលថ្មីៗមកនេះ ម្តាយកូនអ្នកទាំងពីរ ក៏ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ឡើយ នូវរូបសម្រស់ដ៏ស្រស់ស្អាតក្មេងជាងវ័យ ពេលថតរូបជាមួយកូនស្រីម្តងៗ សឹងតែដូចបងប្អូនទៅហើយ ដោយម្តាយ និងកូនស្រី លេងខ្លួនឡើងខ្ញង់ៗមិនឲ្យចាញ់គ្នាសោះឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment