អីយ៉ា! ឆឹម សក្កដា សរសើរដល់ សុគន្ធ និសា មិនដាច់ពីមាត់ រហូតដល់ថ្នាក់ ចង់បានដៃគូជីវិតមានចរិកបែបនេះ…

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក ឆឹម សក្កដា នោះ ដែលជាតារាសម្តែងប្រុសមួយរូបដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏ជាអតីតគូស្នេហ៍របស់តារាចម្រៀងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា មួយរយៈពេលដែលបែកបាក់ចំណងស្នេហ៍ដោយស្ងប់ស្ងាត់ គេបានសង្កេតឃើញថារូបលោក តែងតែបង្ហោះសារចង់បានគូជីវិតថ្មីជាញឹកញាប់ខុសប្លែងជាងពេលសព្វមួយដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ រូបលោកហាក់ទទួលបានការងារថតស្ពថឲ្យសម្អាងការជាច្រើន ដែលរូបលោកត្រូវរួមការងារជាមួយនឹង តារាចម្រៀងស្រីសម្រស់ស្អាតសាច់ចាំ អ្នកនាង សុគន្ធ និសា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលមហាជន កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺរូបលោកបានបង្ហោះសារលើកសរសើរពីចរិតលក្ខណៈរបស់ តារាស្រីរូបនេះដល់ថ្នាក់លើកឡើងថា ចង់បានគូជីវិតដែលមានចរិតដូចជារូបនាងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ឆឹម សក្កដា បានបង្ហោះរូបភាពមួយសន្លឹក ដែលបានរួមការងារថតសម្អាងការជាមួយ សុគន្ធ និសា ដោយបានភ្ជាប់សារឲ្យដឹងដែរថា៖ “កំរណាស់ដែលបានស្គាល់មនុស្សមានចរិតដូចគ្នា ដៃគូរការងារដែលខ្ញុំពេញចិត្តអាចទេបើខ្ញុំចង់បានដៃគូជីវិតមានចរិតដូចគាត់? អូននៅទីណា???” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment