មិនធម្មតា! ក្រោយដាក់ពាក្យចូលរួមប្រកួត Miss Grand 2022 រួច ស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌី ទៅហ្វឹកហាត់ដើរម៉ូដដល់ថៃ ថែមទាំងអ្នកបង្រៀននោះគឺជា..

កញ្ញា ពេជ្រ វត្តីសារ៉ាវឌី គឺជាអតីតបវរកញ្ញា Miss World Cambodia 2020 ហើយក៏ទទួលបានចំណាត់ថ្នាក់លំដាប់រងទី ១ ផងដែរ ។ ខណៈគ្រងមកុដលំដាប់រងទី ១ រូបនាងក៏បានកាន់តំណែងជា Miss Intercontinental Cambodia ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិ ។ ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយនោះ នាងមិនបានទៅចូលរួមប្រកួតឡើយ ដោយសារមានមូលហេតុមួយចំនួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបង្ហាញមុខលើវិថីបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ណាស់ ហើយនាពេលថ្មីៗមកនេះ គេបានដឹងទៀតថា នាងកំពុងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2022 ដែលនឹងធ្វើឡើងនាពេលខាងមុខនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលបណ្តាអ្នកគាំទ្រលើវិស័យបវរកញ្ញា គ្រាន់តែដឹងរូបនាងបានដាក់ពាក្យប្រកួតក្នុងកម្មវិធីមួយនេះរួច ពួកគេក៏បានបង្ហាញពីក្តីត្រេកអរគ្រប់ៗគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រឿងដែលកាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានទៅហ្វឹកហាត់រៀនដើរម៉ូដដល់ប្រទេសថៃ ដែលបង្រៀនផ្ទាល់ដោយអតីតបវរកញ្ញា Miss Grand Thailand 2014 មានឈ្មោះថា Parapadsorn Vorrasirinda ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះអាចនិយាយបានថា តារាស្រីរូបស្រស់រូបនេះ ពិតជាបានដាក់ចិត្តយ៉ាងមុតមាំដើម្បីយកឈ្នោះបេក្ខនារីផ្សេងៗក្នុងកម្មវិធី Miss Grand Cambodia 2022 នេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment