ស្ដាប់ហើយ ព្រឺរោម! «ទំនួញព្រះនាងឥន្រ្ទទេវី» និពន្ធដោយ លោកតា សក់ស ភ្នំត្បែង បកស្រាយដោយ មាស សុខសោភា ពីរោះខ្លាំង អត្ថន័យជ្រាលជ្រៅពាក្យពេចន៍ឃ្លាឃ្លោងពីរោះរណ្តំ…(មានវីដេអូ)

ពិតណាស់ មាស សុខសោភា គឺជាតារាចម្រៀងស្រីមួយដួង ក្នុងចំណោមតារាចម្រៀងស្រីផ្សេងៗ ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយនឹងសំនៀងធ្ងន់ដ៏ក្រអួនក្រអៅត្រូវនឹងបទមនោសញ្ជេតនា រាល់បទចម្រៀងរបស់នាងចេញមកម្តងៗ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ មិនថាចាស់ ឬក្មេងនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា មាស សុខសោភា មានអាយុវរាងជ្រេបន្តិចក៏ពិតមែន ប៉ុន្តែរូបនាង ក៏ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ពីសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំង ជាមួយរូបរាងកាន់តែស្អាត ទាក់ទាញយ៉ាងខ្លាំងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ ចាប់តាំងពីបើកបង្ហាញមុខមាត់ស្វាមី រៀបការនឹងគ្នាច្រើនឆ្នាំមកនេះ គេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ កាន់តែតុបតែងខ្លួនស្រស់ស្អាត គួរឲ្យទាក់ទាញគ្រប់ប្លង់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកផេកផ្ទាល់របស់ មាស សុខសោភា បានបង្ហោះវីដេអូចម្រៀងបែបកំសត់មួយមានចំណងជើងថា «ទំនួញព្រះនាងឥន្រ្ទទេវី» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងនេះផងដែរ គឺលោកតា សក់ស ភ្នំត្បែង ដែលលោកតាបានចងក្រង និងតែងនិពន្ធបទចំរៀងនះឡើងដើម្បីគោរពជូនបងប្អូនទាំងអស់គ្នាអោយបានដឹង និងគោរពអំពីគុណប្រវត្តិសាស្រ្តដ៏សែនជូចត់របស់ព្រះបាទជ័យវរ្មន័ទី៧ និងព្រះនាងឥន្រ្ទទេវី ។

ជាមួយគ្នានេះផងដែរ មាស សុខសោភា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “បទចំរៀងមួយបទនេះនាងខ្ញុំសូមច្រៀងតាមសំនូមពររបស់លោកតា សក់ស ភ្នំត្បែង

ដែរលោកតាបានចងក្រងនិងតែងនិពន្ធបទចំរៀងនេះឡើងដើម្បីគោរពជូនបងប្អូនទាំងអស់គ្នាអោយបានដឹងនិងគោរពអំពីគុណប្រវត្តិសាស្រ្តដ៏សែនជូចត់របស់ព្រះបាទជ័យវរ្មន័ទី៧និងព្រះនាងឥន្រ្ទទេវីដែលលោកទាំងពីរបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដីមហានគរយើងនេះ

បទ «ទំនួញព្រះនាងឥន្រ្ទទេវី» និពន្ធទំនុកច្រៀងដោយ: ពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង ច្រៀងដោយ មាស សុខសោភា និពន្ធទំនុកភ្លេង :សុខ ដន សម្រួលតន្រ្តីដោយ : ដា &ប៊ុនរ៉ុង Mastering Da កាត់តរូបភាព ភិន ពិដោរច័ន្ទ #ព្រហ្មញ្ញសាសនាឪពុកព្រះពុទ្ធសាសនាម្តាយ” ។

ក្រោយស្ដាប់បទនេះចប់ភ្លាម ហ្វេនៗជាច្រើនចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ពិរោះខ្លាំងណាស់l doi, បើបានសំដែងជាភាពយន្តទៀតកាន់តែប្រសើរបង, ពិតជាមាន ណីណាស់ ពិរោះណាស់, នាងស្អាតហើយច្រៀងបានពិរោះណាស់, មាននយ័ណាស់បង, អត្ថន័យជ្រាលជ្រៅពាក្យពេចន៍ឃ្លាឃ្លោងពិរោះរណ្តំពិសេសរៀបរាប់អំពីប្រវត្តិសាស្រ្តខ្មែរ សែនស្រឡាញ់, ពិរោះណាស់ហើយកំសត់ទៀត, សម្លេងនេះ សម្លេងដែលគ្មានអ្នកណាដូច, រាជនីសំលេងស្រទន់ ពិរោៈណាស់ បង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment