ស្អាតខ្លាំង មាស សុខសោភា រំលេចខ្លួនប៉ុន្មានសន្លឹកនេះ ជាមួយឈុតកូនក្រមុំ រួចភ្ជាប់សារយ៉ាងមានន័យប៉ុន្មានឃ្លាទៀតថា…

មាស សុខសោភា គឺជាតារាចម្រៀងប្រចាំផលិតកម្ម រាម ក្នុងចំណោមតារាចម្រៀងស្រីផ្សេងៗ សុខសោភា ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន ជាមួយនឹងសំនៀងដ៏ធ្ងន់ក្រអួនក្រអៅត្រូវនឹងបទមនោសញ្ជេតនា ហើយរាល់បទចម្រៀងរបស់នាងចេញមកម្តងៗ ពិជាទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់យ៉ាងភ្លូកទឹកភ្លូកដី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ទោះបីជា តារាចម្រៀងស្រីរូបនេះ មានវ័យរាងជ្រេបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែរូបនាង ក៏ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ពីសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំង ជាមួយរូបរាងកាន់តែស្អាត ទាក់ទាញខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ ចាប់តាំងពីបើកបង្ហាញមុខមាត់ស្វាមី រៀបការនឹងគ្នាច្រើនឆ្នាំមកនេះ គេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ កាន់តែតុបតែងខ្លួនស្រស់ស្អាត គួរឲ្យទាក់ទាញគ្រប់ប្លង់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈពេលធំមកនេះ តារាចម្រៀងស្រីស្រស់រូបនេះ ទទួលបានការងារថតឲ្យសម្អាងការផ្សេងៗជាច្រើនណាស់មកដែរ ដោយបានស្លៀកឈុតកូនក្រមុំ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង សក្ក័សមមែនទែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ មាស សុខសោភា បានរំលេចខ្លួនដោយស្លៀកឈុតកូនក្រមុំទៀតហើយ ដែលលើកនេះថែមទាំងបានភ្ជាប់សារយ៉ាងមានន័យទៀតថា៖ “កញ្ចក់អាចឆ្លុះបញ្ចាំងយើងគ្រប់ជ្រុងជ្រោយឃើញនូវរូបរាងនិងខ្លួនយើងបានយ៉ាងច្បាស់លាស់តែសំខាន់យើងយល់ព្រមទទួលស្គាល់ខ្លួនយើងក្នុងសភាពនៃរូបរាងកាយយើងហើយរឺនៅ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment