ដឹងតែកក្រើកហើយ! Cambodian Idol រដូវកាលទី ៤ ឈានដល់វគ្គ Live Show ហើយ ដែលរៀបចំឡើងនៅស្ទូឌីយោ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអន២

ជាការពិតណាស់ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ឆ្នាំ ២០២២ នេះ បានឈានមកដល់វគ្គផ្យាផ្ទាល់ហើយ ។ ជាមួយវគ្គ Live Show នេះ បេក្ខជនដែលបានត្រូវបានចម្រាញ់ជាពិសេសពីគណៈកម្មការក្នុងវគ្គមុនៗ នៅសល់តែ ១៦ នាក់ប៉ុណ្ណោះ ដែលនឹងអាចឈានជើងឡើងមកកាន់ឆាកដ៏អស្ចារ្យនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ យោងតាមរយៈផេកហហ្វេសប៊ុក Cambodian Idol ក៏បានប្រាប់ឲ្យដឹងដែរថា៖ “វគ្គដ៏រំភើបរំជើបរំជួលបំផុតដែលទស្សនិកជនទន្ទឹងរង់ចាំ និងជាការប៉ងប្រាថ្នារបស់បេក្ខជនគ្រប់រូបបានចូលមកដល់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមស្វាគមន៍មកកាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show បេក្ខជនជើងខ្លាំង 16រូប ចុងក្រោយនឹងត្រូវមកប្រកួតប្រជែងក្នុងវគ្គថ្មីលើឆាកលំដាប់អន្តរជាតិ ដែលជាទីកន្លែងដែលអាចឲ្យពួកគេជះពន្លឺយ៉ាងត្រចង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញពីភាពជាអាយដូលរបស់ខ្លួននៅមុខទស្សនិកជនយ៉ាងច្រើនកុះករ ចូលរួមទស្សនាដោយផ្ទាល់ ថ្ងៃអាទិត្យ 17 កក្កដា 2022 នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ទី2” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment