ឃើញហើយរំភើបជំនួស! ទម្លាយទិដ្ឋភាពថ្ងៃមង្គលការរបស់ Weir នាព្រឹកនេះ រៀបចំបែបសាមញ្ញ តែស្រស់ស្អាតខ្លាំងទាក់ភ្នែកណាស់ ខណៈបណ្ណាការរាប់លាន

មហាជនជាច្រើនដែលនិយមតាមដានខ្សែជីវិតតារាថៃលោក Weir ដែលទើបនឹងបែកគ្នាជាមួយសង្សារចាស់ខ្លួនបានតែប៉ុន្មានខែសោះ ស្រាប់តែ ដើមខែកក្កដា កន្លងទៅនេះ រូបលោកបានប្រកាសរៀបការនឹងសង្សាថ្មី ដែលទើបនឹងបង្ហាញមុខមាត់ យ៉ាងលឿន ធ្វើឲ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ក្នុងថ្ងៃពិធីមង្គលការរបស់ Weir និង Vikki ក៏ត្រូវបានដឹងថា នឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅឯសណ្ឋាគារមួយកន្លែងឈ្មោះថា Ballroom Bangkok នាកណ្តាលទីក្រុងបាំងកកថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃរៀបការនាពេលព្រឹកនេះ ក្នុងទិដ្ឋភាពពិធីហាក់រៀបចំលក្ខណៈបែបសាមញ្ញៗ បែបគ្រួសារ ប៉ុន្តែមើលទៅទឹកមុខម្នាក់ៗ ព្រមទាំងក្រុមគ្រួសារ ពោរពេញដោយស្នាមញញឹម ភាពរីករាយ និងស្រស់ស្រាយខ្លាំង បានធ្វើឲ្យមហាជនដាក់ការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរូបភាពគូរបស់កូនកម្លោះ និងកូនក្រមុំ ពិតជាស្រស់ស្អាត និងសក្ក័សមគ្នាជាខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment