អីយ៉ា! ស្ងាត់ៗ គង់ ចាន់ស្រីមុំ បានរៀបចំខួបកំណើតឲ្យម្តាយរបស់ខ្លួន ចំណែកឯទិដ្ឋភាពពិតជាស្រស់ស្អាតខ្លាំង ឆ្លៀតជូនពរអ្នកម្តាយយ៉ាងមានន័យថា…(មានវីដេអូ)

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3FUN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ជាមួយនឹងទេពកោសល្យខាងប៉ិនប្រសប់ ប្រើប្រាស់ពាក្យពេចន៍ចាក់ទឹកមិនលិច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ពិធីការិនីរូបស្រស់នេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងជីវិតដ៏ស៊ីវិល័យ និងការតែងខ្លួនបែបប្លែកៗរបស់នាង ដែលតែងតែបង្ហោះនៅលើបណ្តាញសង្គមជារឿយៗមកនេះ គឺថាសុទ្ធសឹងតែទទួលបានការកោតសសើរយ៉ាងខ្លាំងមិនចេះតិចនាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីយប់ថ្ងៃ១៧ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ពិធីការិនីរូបនេះ បានបង្ហោះវីដេអូ ដែលបានរៀបចំកម្មវិធីខួបកំណើតឲ្យ អ្នកម្តាយបង្កើតរបស់ខ្លួន ដែលមានវ័យជិត ៦០ ឆ្នាំទៅហើយ ព្រោះតែមិនធ្លាប់មានកម្មវិធីធំជូនអ្នកម្តាយ រូបនាងក៏បានរៀបចំពិធីខួបលក្ខណៈគ្រួសារ និងមិត្តស្និទ្ធស្នាល នៅឯគេហដ្ឋានផ្ទាល់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូនោះផងដែរ គេបានចាប់អារម្មណ៍ទិដ្ឋភាពក្នុងពិធី ឃើញថារៀបចំលក្ខណៈតូចតាចមែន ប៉ុន្តែ ការរៀបចំគឺពិតជាឡូយអស់ស្ទះ មិនថាសោភ័ណ្ឌភាពពីមុខរោង ឬក្នុងរោង ស្អាតប្លែកដូចក្នុងហាង ដេគ័រពណ៌ស និងទឹកមាស បានរំលេចដោយភាពស្រស់ស្អាតខ្លាំង ទាក់ទាញ ជាពិសេសគឺ មានកាដូសម្រាប់ភ្ញៀវត្រឡប់ទៅផ្ទះវិញទៀត គិតគូរដិតដល់ភ្ញៀវតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ នេះ គង់ ចាន់ស្រីមុំ បានទម្លាយរូបភាពច្បាស់ៗត្រជាក់ភ្នែកក្នុងថ្ងៃពិសេសមួយនេះ រួចឆ្លៀតភ្ជាប់សារជូនពរដល់អ្នកម្តាយយ៉ាងមានន័យបែបនេះថា៖ “រីករាយថ្ងៃខួបកំណើត my queen LINDA កូនទាំងពីររួមទាំងចៅសូមជូនពរអោយម៉ាក់មានសុខភាពល្អ រឹងមាំ និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅរហូតទៅ I love u my queen” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment