ជាការពិតណាស់ មាស សុខសោភា គឺជាតារាចម្រៀងស្រីម្នាក់ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ក្នុងចំណោមតារាចម្រៀងស្រីល្បីៗជាច្រើនដួងក្នុងស្រុកខ្មែរ ជាមួយនឹងទឹមដមសំនៀងបកស្រាយបទចម្រៀងបានយ៉ាងពីរោះ ជាពិសេសបទមនោសញ្ជេតនា ។
ទោះបីជា តារាចម្រៀងស្រីរូបនេះ មានវ័យរាងជ្រេបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែរូបនាង ក៏ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ពីសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំង ជាមួយរូបរាងកាន់តែស្អាត ទាក់ទាញខ្លាំង ។
តួយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនបានបានជ្រាបខ្លះហើយនូវដំណឹងរៀបអាពាហ៍ពិពាហ៍ រហូតមានសារពត៌មានមួយចំនួនបានអះអាងថា តារាចម្រៀងស្រីរូបនេះ និងជារាជនីសម្លេងធម្មជាតិ មាស សុខសោភា បានរៀបការរហូតមានកូនប្រុសម្នាក់ពេញកំលោះ ថែមទាំងរូបរាងសង្ហាទៀតផងដែរ ។
ចំណែកឯ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ មាស សុខសោភា បានបង្ហោះវីដេអូមួយ ព្រមទាំងភ្ជាប់សារហៅកូនៗពេញមាត់ ខណៈដែលត្រូវបែកជាមួយកូនប្រុសមួយរយៈ ដែលត្រូវបន្តការសិក្សានៅឯក្រៅប្រទេស ។
ក្នុងវីដេអូនេះផងដែរ គេបានឃើញសកម្មភាព មាស សុខសោភា ពិតជាបង្ហាញពីអារម្មណ៍ មិនចង់ឃ្លាតពីកូនប្រុសឡើយ ដោយក្នុងនាមជាអ្នកម្តាយមួយរូប ដោយបានអោបថើបយ៉ាងណែន មិនចង់លែងតែម្តង ។
ជាមួយគ្នានេះផងដែរ មាស សុខសោភា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “ម៉ាក់ស្រលាញ់កូនណាស់តែត្រូវតែទ្រាំគ្មានការជួបគ្នាណា៎ដែលមិនមានការបែកគ្នានោះឡើយសូមកូនទទួលបានសុខសុវត្តិភាពតាមផ្លូវរៀនសូត្រអោយពូកែកុំអោយម៉ាក់និងប៉ាខកចិត្តកូនជាអ្វីៗនិងជាក្តីសង្ឈឹមរបស់ពួកយើង love you my prince #អង្គចងចាំ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។