ផ្ទុះការសរសើរ! ក្រោយឃើញ ដួង វីរិៈ សិទ្ធ បានលើកឆាកតន្រ្តីបកស្រាយបទចម្រៀងទាំងមេឃកំពុងធ្លាក់ភ្លៀង…(មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោក ឌួង វីរៈសិទ្ធ នោះ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម រាម ដែមទឹកដមសំនៀងផ្អែមស្រទន់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ដួង វីរៈសិទ្ធ ក៏ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I am A Singer Cambodia ថែមទៀតផងដែរ ដែលជាការប្រឡងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ លោក ឌួង វីរៈសិទ្ធ បានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «ខូចចិត្តច្រើនដង» ដែលជាការនិពន្ធដោយផ្ទាល់របស់លោក ហើយបទនេះ គឺជាបទមនោសញ្ជេតនា ស្ដាប់ទៅពិតជាពីរោះរណ្តំខ្លាំងណាស់ ជាពិសេសត្រូវចិត្តអ្នកគាំទ្រស្តូកតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ឌួង វីរៈសិទ្ធ បានបកស្រាយបទចម្រៀង Cover មួយបទបានយ៉ាងពីរោះស្ដាប់ហើយ ពីរោះរណ្តំខ្លាំង ដែលបទនោះមានចំណងជើងថា «ចាញ់ស្នេហ៍អូន» ជាសំនៀងដើមរបស់លោក ឈឿន ឧត្ដម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងនោះ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ដួង វីរៈសិទ្ធ បានធ្វើការបកស្រាយបទចម្រៀងលើឆាកតន្រ្តីទាំងមេឃកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង តែតារាប្រុសរូបនេះ មិនរុញរាក្នុងការបង្ហើរសំនៀងដើម្បីបម្រើអារម្មណ៍អ្នកទស្សនាឡើយ ខណៈដែលពេលនោះលោកទទួលបានសម្លេងការគាំទ្រ និងផ្តល់កម្លាំងចិត្តជាខ្លាំងពីសំណាក់មហាជនដែលកំពុងទស្សនាផ្ទាល់ ។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងប្រុសរូបនេះ នៅតែអាចរក្សាបាននៅទឹកដមសំនៀងបានយ៉ាងស្រទន់ ឡើងផ្អែមពីរោះអន្លង់អន្លោចខ្លាំង បានស្ដាប់ហើយស្លុងអារម្មណ៍តាម ។

ជាមួយគ្នានេះផងដែរ ដួង វីរៈសិទ្ធ ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដោយបានបង្ហោះសារទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា៖ “អរគុណពុកម៉ែបងប្អូននៅ បាធាយ ដែលរង់ចាំ និង ឈរមើលទាំងមេឃភ្លៀងធ្លាក់ ខ្ញុំសូមផ្ញើសេចក្តីស្រឡាញ់នៅទីនោះផង សូមឱ្យពុកម៉ែបងប្អូនជួបប្រទះតែសេចក្តីសុខក្នុងគ្រួសារ…”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment