ទម្លាយរូបភាពប៉ុន្មានសន្លឹក របស់ សុខ សីឡាលីន ស្រស់ស្អាតខ្លាំងទាក់ទាញក្រសែភ្នែកមហាជនមិនស្ទើរនោះទេ

ពិតណាស់ កញ្ញា សុខ សីឡាលីន គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយរូបនាងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ សុខ សីឡាលីន ក៏បានក្តោបបានតំណែងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ ផងដែរ ក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីដ៏ល្បីមួយនេះ ក៏មានទស្សនិកជនមិនតិចនាក់នោះទេ ដែលបានត្រេកអរជំនួសរូបនាង អាចននិយាយបានថា នេះជាលើកទី១ ដែលរូបនាងធ្វើជា Judge ដាក់ពិន្ទុសម្រាប់បេក្ខភាពប្រកួត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីសម្រស់របស់ សុខ សីឡាលីន នាពេលបច្ចុប្បន្ននេះវិញ គឺថារូបនាងកាន់តែស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការតុបតែងខ្លួនលេងស្ទាយ៍ប្លែកៗជាដើម ធ្វើឲ្យមហាជនឃើញលាន់មាត់សរសើរគ្រប់ៗគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ សុខ សីឡាលីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកថ្មីៗ ដែលបានស្លៀកឈុតពណ៌ស មើលទៅពិតជាស្រស់សោភា លេចធ្លោខ្លាំង គួរឲ្យទាក់ទាញតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាតារាចម្រៀងស្រីរូបនេះ កាន់តែមានវ័យច្រើនក៏ដោយ ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ មិនចាស់ទៅតាមអាយុនោះឡើយ ហើយរូបភាពដែលបានបង្ហោះកាលពីម្សិលមិញនេះ ក៏ត្រូវបានសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនមិនចេះតិច ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment