អីយ៉ា! ក្រោយបទ «មិនអាចឃាត់ទេ» កំពុងផ្ទុះពេញបណ្តាញសង្គម ស្រាប់តែម្ចាស់ដើម ម៉ម ពេជ្ជរិទ្ធ ចេញមកដាក់ប៉ុន្មានឃ្លាយ៉ាងពីរោះរណ្តំ ស្ដាប់ចប់សឹងមិនទាន់ហ្វេនៗចូល ខំមិន ថា…(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងបទចម្រៀងបែបមនោសញ្ចេតនាមួយបទ ដែលមានចំណងជើងថា «មិនអាចឃាត់ទេ» ដែលជាបទចម្រៀងរបស់តារាចម្រៀង Original ម៉ម ពេជ្ជរិទ្ធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងមួយបទនេះ មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់មហាជន ក្រោយពីបេក្ខភាព ថុល សុភិទិ បានលើកយកបទចម្រៀងមួយបទនេះធ្វើការប្រកួតប្រជែងក្នុងវគ្គ Live Show កាលពីទីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលធ្វើឲ្យគណៈកម្មការទាំង ៤ រូបផ្ទុះការសរសើរពេញៗមាត់ ស្ដាប់ហើយស្លុតអារម្មណ៍តាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេកទៅមើលតារាចម្រៀងវ័យក្មេង ម៉ម ពេជ្ជរិទ្ធ ដែលជាម្ចាស់បទមួយនេះ បានបង្ហោះសារអរគុណដល់អ្នកគាំទ្រ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ នេះ យ៉ាងដូច្នេះថា៖ “សូមអរគុណបងប្អូនទាំងអស់គ្នាដែលស្រលាញ់គាំទ្រចម្រៀងមួយបទនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏សូមអធ្យាស្រ័យដែលខ្ញុំបាទ មិនទាន់បានត្រៀម រៀបចំចេញចម្រៀងនេះជាផ្លូវការ តែយ៉ាងណា ខ្ញុំបាទ និង ព្យាយាមផលិត អោយបាន ឆាប់ក្នុងពេលខាងមុខនេះ សូមរង់ចាំទាំងអស់គ្នា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការបង្ហោះសារអរគុណដល់អ្នកគាំទ្រហើយ ម៉ម ពេជ្ជរិទ្ធ ឆ្លៀតបង្ហើសំនៀងមួយបទនេះ ដោយផ្ទាល់ ស្ដាប់ម្ចាស់បទគេច្រៀងយ៉ាងពីរោះក្រអួនក្រៅ ធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយចង់ច្រៀងតាម និងបានធ្វើការស៊ែររំលែកបន្តព្រោងព្រាត ។

ទន្ទឹមនឹងនេះផងដែរ ហ្វេនៗគ្រាន់តែចូលស្ដាប់ ម៉ម ពេជ្ជរិទ្ធ បកស្រាយចប់សឹងមិនទាន់ ក៏នាំគ្នាចូលទៅ បង្ហាញអារម្មណ៍ក្នុង ខំមិន បែបនេះថា៖ “ខួរក្បាលខ្ញុំពេលនេះ, ពិរោះណាស់, ស្ដាប់ហើយញញឹមម្នាក់ឯងដូចឆ្គួតចឹង អារម្មណ៍ហោះហើរ, ពិរោះណាស់បង ខ្ញុំចូលចិត្តស្ដាប់ចម្រៀងបង ព្រោះលង់នឹងសម្លេងផ្អែមរបស់បងនឹងឯង, អ្នក cover ពិរោះ តែបើបងរិទ្ធវិញ ស្រទន់ មុត តែម្តង your voice so gorgeous, love your voice bong, ចាក់ធ្លុះធ្លាយបេះដូងអស់ហើយ So beautifully song” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment