អីយ៉ា! កូនសិស្សប៉ះគ្រូ ច្រៀងផ្ទាល់រួមគ្នា ចំរើន សុភ័ក្រ្ត និង ណុប បាយ៉ារិទ្ធ បកស្រាយបានយ៉ាងពីរោះខ្លាំង ហើយស្រែកក៏បានល្អទាំងព្រម…(មានវីដេអូ)

អាចនិយាយបានថា កញ្ញា ចំរើន សុភ័ក្រ្ត គឺជាតារាចម្រៀងស្រីតូចច្រឡឹងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ហើយរូបនាងក៏ជាអតីតនិស្សត នៅឯមហាវិទ្យាល័យដូតន្រ្តីជំនាញខាងផ្នែកមហោរីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តារាចម្រៀងស្រីរូបនេះ ក៏មានសមត្ថភាពអាចរាំទម្រង់សិល្បៈរបាំបុរាណខ្មែរ និងរបាំប្រពៃណីបានផងដែរ ដោយរូបនាងធ្លាប់បានហ្វឹកហាត់ និងសម្តែងរបាំបុរាណ ក្នុងក្រុមកុមារបានសាក់មុនក្លាយជាតារាចម្រៀងតាមរយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ចំរើន សុភ័ក្រ្ត ក៏បានក្លាយជាសិល្បការិនីពហុជំនាញមួយរូបដែលមានទេពកោសល្យយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ ថែមទាំងទទួលបានការគាំទ្រជាខ្លាំង និងទីផ្សារខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងបានក្លាយជាម្ចាស់ពានជ័យលាភី «The Mask Cambodia» រដូវកាលទី ១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ តារាចម្រៀងស្រីតូច្រឡឹងរូបនេះ កំពុងតែជោគជ័យជាខ្លាំងក្នុងអាជីព និងមុខជំនាញផ្ទាល់ខ្លួនជាខ្លាំង ថែមទាំងមានលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំនានាជាច្រើនផងដែរ ហើយរាល់បទចម្រៀងថ្មីៗរបស់នាង តែងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ នេះ កញ្ញា ចំរើន សុភ័ក្រ្ត បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗ បានចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបនាងបានចាប់ដៃគ្នាជាមួយនឹងលោក ណុប បាយ៉ារិទ្ធ បកស្រាយបទចម្រៀងឆ្លងឆ្លើយ «បងនិងអូន» ពិតជាធ្វើឲ្យអ្នកបានស្ដាប់ហើយមានការពេញចិត្តខ្លាំងមែនទែនជាមួយនឹងទឹកដមសំឡេងពីរោះ យ៉ាងមានថាពេលស្រែកបានយ៉ាងល្អទាំងព្រមតែម្តង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment