អស់ទាស់! ម្ចាស់មកុដ MUC ទាំង ៣ ជំនាន់ ប៉ះគ្នាលើកដំបូងជាមួយឈុតដូចគ្នាទៀត បង្អួតសម្រស់ដល់ហើយ

មហាជនជាច្រើនបានដឹងហើយថា ការប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជា Miss Universe Cambodia មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសនាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដែលមានមហាជនតាមដានយ៉ាងភ្លូកទឹកភ្លូកដី ហើយការប្រកួតមួយនេះ បានប្រារព្ធឡើងនៅកម្ពុជា ៦ ជំនាន់មកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅលើគេហទំព័រហ្វេសប៊ុកផេករបស់ Miss Universe Cambodia បានបង្ហាញរូបភាពប៉ុន្មានសន្លឹកដែលជារាជិនីគ្រងមកុដ ៣ ជំនាន់ ប៉ះគ្នាក្នុងឈុតតែមួយបានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រវិស័យមួយនេះមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Miss Universe Cambodia ទាំង ៣ ជំនាន់នោះមានដូចជា MUC 2020 កញ្ញា រ៉េត សារីតា, MUC 2021 កញ្ញា ងិន ម៉ារ៉ាឌី, និង MUC 2022 កញ្ញា ហង្ស ម៉ានីតា, ដែលបានប៉ះគ្នាក្នុងឈុតរ៉ូបដូចគ្នាបង្អួសម្រស់ និងគ្រងមកុដទៅតាមជំនាន់នីមួយ ដែលមើលទៅអ្នកទាំង ៣ រូបស្រស់ស្អាតបែបម្យ៉ាងម្នាក់ មិនចាញ់គ្នាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនេះ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ថែមទាំងអង្រួនបេះដូងហ្វេនៗឃើញហើយមិនសរសើរមិនបានឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment