អីយ៉ា ទៅដល់ទឹកដីអាមេរិកភ្លាម និមល និងស្វាមី ឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះ ស្រស់ស្អាតដល់ហើយ អមជាមួយទេសភាពពិតជាស្រស់ស្រាយដល់ហើយ រួចភ្ជាប់សារប៉ុន្មានឃ្លាថា..

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ចាន់ កែវនិមល នោះ ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យហ្វេនៗជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទេពកោសល្យ និងវោហាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្តល់នូវភាពរីករាយជូនដល់អ្នកទស្សនាមិនចេះជិនណាយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត ពិធីការិនីដ៏ឆ្នើមរូបនេះ ថែមទាំងមានការបង្ហាញខ្លួន ជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ប្លែកភ្នែកជាហូរហែ សម្រាប់ប្រិយមិត្តអ្នកទស្សនាកម្សាន្តតាមកម្មវិធីផ្សេងៗ និងបានផ្តល់ការពេញចិត្តចំពោះនាង ថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ចំណងស្នេហ៍ជាង ១០ ឆ្នាំមកនេះ របស់ពិធីការិនី ចាន់ កែវ និមល និងលោក សូវ៉ាត សីលា គិតមកទល់នឹងឆ្នាំ ២០២២ នេះ អ្នកទាំងពីរទទួលបានកូន ២ នាក់ហើយ ដោយកូនស្រីច្បងធំពេញរូបពេញរាងស្រស់ស្អាតខ្លាំងណាស់ ហើយកូនទី ២ កំពុងពពោះ ដោយដំណឹងកូនទី ២ នេះ ត្រូវបានពិធីការិនីរូបនេះ បានទម្លាយជាសាធារណៈកាលពីចុងខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកំពុងពពោះកូនទី ២ ពិធីការិនីរូបនេះ ហាក់មានការថ្នាក់ថ្នមខ្លួនខ្លាំងជាងមុន ព្រោះពេលនេះមិនមែនមានខ្លួនតែមួយដូចមុននោះឡើយ គឺមានមនុស្សម្នាក់ទៀតដែលកំពុងត្រូវការមើលថែ នេះអាចននិយាយបានថា រូបនាងត្រូវកាត់បន្ថយការទទួលកម្មវិធីជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាពេលនេះ ពោះកាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាន់ កែវនិមល កាន់តែថ្នាក់ថ្នមខ្លួនខ្លាំងឡើយ ដោយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ រូបនាងបានបង្ហោះរូបភាពមួយសន្លឹកដែលបានប្រាប់ឲ្យដឹងថា ពពោះកូនទី ២ បានជាង៤ ខែ គឺជាកូនប្រុស ។

ចំណែកឯ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ និមល ហាក់ស្បើយពីការងារ ស្វាមីអ្នកនាង និងកូនស្រីបណ្តូលចិត្ត ក៏បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ប្រកបដោយទឹកមុខសប្បាយរីករាយជុំគ្រួសារណាស់ រួចភ្ជាប់សារឲ្យដឹងថា៖ “ធ្លាប់តែរវល់រាល់ថ្ងៃ ហើយ១ថ្ងៃទទួល២ទៅ៣កម្មវិធី តែឥឡូវទទួល១ថ្ងៃតែ១នៅរអ៊ូដូចឃ្ម៉ំទៀត ឥឡូវDaddyស៉ំពង្រត់ម្តង” ។

ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នេះ គ្រាន់តែទៅដល់ទឹកដីអាមេរិកភ្លាម និមល និងគ្រួសារឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាតដល់ហើយ អមជាមួយទេសភាពពិតជាស្រស់ស្រាយណាស់ រួចភ្ជាប់សារឲ្យដឹងថា៖ “អរគុណខ្លួនឯងដែលរត់មកសម្រាកបានសម្រេច ឆ្នាំនេះស៉ំបាត់មុខសិនព្រោះជាប់ប្រគល់ពានជូនលោកកូន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment