អីយ៉ា! ស្ងាត់ៗ ឈិន មុន្នីនាថ ដើរផ្សារកាន់ដៃគ្នាជាមួយ នាយព្រែក ញុំាអាហារតាមផ្សារ មើលទៅពិតជាមានក្តីសុខម្យ៉ាង រួចភ្ជាប់សារថា..តាមផ្លូវ តាមផ្សារ តាមហាង អោយតែមានពូចេញលុយទៅបានទាំង…

មហាជនជាច្រើនពិតជាបានដឹងហើយខ្លះៗហើយថា ពីទំនាក់ទំនងដ៏ស្អិតរមួតតារាពហុជំនាញប្រុស នាយព្រែក និងតារាសម្តែងស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ នោះ ដែលកន្លងមកនេះ មិនថាទៅណាមកណានោះទេ គេតែងសង្កេតឃើញអ្នកទាំងពីរបណ្តើរគ្នាទាំងគូតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសពហុជំនាញ នាយព្រែក និងតារាស្រីវ័យក្មេងស្រស់ស្អាត ឈិន មុន្នីនាថ បានចេញមកបញ្ជាក់ពីទំនាក់ទំនង បច្ចុប្បន្នថា ជាគូស្នេហ៍កំពុងមើលចិត្តគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីថាគម្លាតអាយុអ្នកទាំងពីរខុសគ្នាច្រើនយ៉ាងណាក៏ដោយ រហូតមានអ្នកខ្លះថាមើលដូចពូ និងក្មួយ ក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះនៅតែមើលទៅមានភាពសក្ក័សមគ្នាណាស់ គួរឲ្យស្រលាញ់មិនខុសពីគូដទៃនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឈិន មុន្នីនាថ បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ដែលជាសកម្មភាពរបស់អ្នកទាំងពីរ ដើរផ្សារកាន់ដៃគ្នា ញុំាអាហារតាមផ្សារ មើលទៅពិតជាមានក្តីសុខម្យ៉ាងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ស្រីស្អាត មុន្នីនាថ ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “តាមផ្លូវ តាមផ្សារ តាមហាង អោយតែមានពូចេញលុយទៅបានទាំងអស់អ្នកមើលរកពូម្នាក់មួយទៅទុកគ្រាន់ចេញលុយពេលហូបអី ព្រោះហូបម្នាក់ឯងឯកាណាស់ នាយ ព្រែក” ។

ក្រោយឃើញអ្នកទាំងបណ្តើរគ្នានៅផ្សារ កាន់ដៃគ្នាយ៉ាងស្អិតរមួតបែបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “រកក្មួយ១ដែលគ្រានតែចេញលុយអោយ, សំខាន់ឲ្យតែមានពូញាំបានគ្រប់កន្លែង, គេមានពូ គេធ្វើមិចក៏សំ, សមគ្នាណាស់sis, គូស័ក្តិសម សូមជូនពរឲ្យប្អូនជួបសុភមង្គល, រកពូអត់បានដូចបងទេ, ពូព្រែក គាត់ចិត្តល្អខ្លាំងណាស់ ប៉ាវក្មួយនាថ រហូត, ក្តីសុខ, កាយវិការស្និទ្ធស្នាលហួសពីមិត្ត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment