អីយ៉ូស! សយ រតនៈ ទម្លាយរូបភាពផ្អែមលមិនអស់ចិត្ត ស្រាប់តែពោលពាក្យ ត្អួញត្អែថានឹកគូដណ្តឹងយ៉ាងពេញៗមាត់ថា…

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានដឹងហើយថា លោក សយ រតនៈ និង ប៉ាច គីម មួយ គឺជាអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ១ ហើយអ្នកទាំងពីរក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើកសឹងមិនគួរឲ្យជឿថា តារាចម្រៀងរួមទ្រនំផលិតកម្ម ប៉ាច គីមមួយ និង សយ រតនៈ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យ ដោយមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួមជាសក្ខីភាព ខណៈអ្នកទាំងពីរទើបតែបើកចំហពីទំនាក់ទំនងស្នេហានឹងគ្នាសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងថ្ងៃរៀបចំពិធីភ្ជាប់ពាក្យរបស់ សយ រតនៈ និង ប៉ាច គីមមួយ នេះ ក៏ជាថ្ងៃរៀបចំកម្មវិធីឡើង គេហដ្ឋានថ្មី ផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិ សិល្បករសិល្បការិនីជាច្រើនកុះករ ។ ហើយម្នាក់ៗតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានប្តូរឈ្មោះជាសង្សារ មកជាគូដណ្តឹងនឹងគ្នាវិញ មហាជនតែងសង្កេតឃើញថា អ្នកទាំងពីរកាន់តែបង្ហាញរូបភាពស្វីតៗបង្ហាញពីក្តីសុខជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែ បានធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីរ មានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកទាំងពីរ បានបង្ហោះរូបភាពជាគូរតែពីរនាក់បន្ថែមទៀត ខណៈដែលបានទៅបំពេញការងារមួយ និងជាដំណើរកម្សាន្តនៅឯប្រទេសថៃ មើលទៅអ្នកទាំងពីរពិតជាមានក្តីសុខពេញទំហឹង ។

ខណៈអ្នកទាំងពីរ ស្ថតិក្នុងការបំពេញការងារនៅប្រទេសថៃមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ សយ រតនៈ បានបង្ហោះរូបមួយសន្លឹក ជាមួយនឹងគូដណ្តឹង រួចភ្ជាប់ពាក្យពេចន៍យ៉ាងផ្អែមល្ហែមបែបនេះថា៖ “មកស្រុកគេ 5ថ្ងៃសោះនឹកស្រុកខ្មែរទៅហើយ ចុះទំរាំតម្រូវអោយខ្ញុំមកធ្វើការស្រុកគេម្នាក់ឯង មិននឹកloveខ្ញុំស្លា.ប់ហើយ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment