ផ្ទុះការសរសើរព្រោងព្រាត ក្រោយឃើញ អ្នកនាង ដេត ម៉ាលីណា តុបតែងខ្លួនបែបនេះ ពិតជាសមសួនស្អាតខ្លាំងណាស់ សូម្បីតែហ្វេនៗក៏នាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា..

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា អ្នកនាង ដេត ម៉ាលីណា គឺជាអ្នកម្តាយ Single មួយរូប ក្រោយពីចំណងស្នេហ៍ប្តីប្រពន្ធជាមួយលោក ឌួង ឆាយ បានដើរដល់ផ្លូវបំបែកអស់រយៈពេលជាង ១ ឆ្នាំមកហើយ ដែលបានបន្សល់ទុកកូនប្រុសស្រីចំនួន ៣ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលមានកូនប្រុសស្រី ៣ នាក់ ដែលកូនប្រុសច្បងឈ្មោះ ឌួង គឹមវិសាល កូនប្រុសទី ២ ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត មហាជនក៏បានកោតសរសើរដល់អ្នកនាង ដេត ម៉ាលីណា អាចមើលថែរក្សាកូនៗទាំង ៣ នាក់បានយ៉ាងល្អ ថែមទាំងឆ្លៀតពេលទំនេរពីមុខជំនួញ អ្នកម្តាយរូបនេះ តែងតែនាំកូនៗដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា អ្នកនាង ដេត ម៉ាលីណា ជាប់ឈ្មោះជាមេម៉ាយកូន ៣ ក៏ពិតមែនប៉ុន្តែអ្នកនាង ដេត ម៉ាលីណា នៅតែមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំង មិនចាញ់ក្រមុំ ១៨ ឆ្នាំនោះឡើយ និយាយរួមទៅសម្រស់របស់អ្នកនាងនៅតែក្មេងស្អាតមិនឃើញមិនចេះចាស់ទាល់តែសោះ ហើយបើនិយាយពេលតុបតែងខ្លួនម្តងៗវិញ តារាល្មមៗសូមខ្មាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងថ្ងៃពិធីមង្គលការបងប្រុសបង្កើតរបស់នាង មើលទៅពិតជាតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតដល់ហើយ ធ្វើឲ្យមហាជនផ្ទុះការសរសើរពេញៗមាត់សឹងតែគ្រប់គ្នាទៅហើយ ។

ងាកទៅមើលបណ្តាអ្នកគាំទ្ររបស់អ្នកនាង ដេត ម៉ាលីណា ឯណោះវិញ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះ នាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ស្អាតណាស់ប្អូនស្រី, ពិតជាស្រស់ស្អាតណាស់ បើបានបញ្ចេញស្នាមញញឹមទៀតកាន់តែស្អាតទ្វេដង, ស្អាតណាស់បង, លើកទីមួយឃើញបងពាក់បែបនេះ, ស្អាតខ្លាំងណាស់បងស្រី ដ៏រឹងមាំ, ស្រស់ស្អាតណាស់បង, តូចច្រឡឹងស្អាតកប់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment