មហជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក សាវិន ហ្វីលីព នោះ ដែលជាតារាសម្តែងជើងចាស់មួយរូប ហើយក៏ជាភលិតករភាពយន្តដ៏ល្បីឈ្មោះមួយរូបផងដែរ ។
មិនតែប៉ុណ្ណោះ នៅក្នុងវ័យ៥១ឆ្នាំនេះ លោក សាវិន ហ្វីលីព ហាក់មានរាសីឡើងខ្ពស់ ខណៈដែលថ្មីៗនេះលោកទើបតែបានទិញរថយន្តទំនើបម៉ាក Toyota Rush ថ្មីស្រឡាងមួយគ្រឿង បង្ហោះពេញបណ្ដាញសង្គមតែម្ដង។
ទោះបីរូបលាកចូលវ័យ ៥១ ឆ្នាំយ៉ាងណាក៏ដោយ តែលោក សាវិន ហ្វីលីព ហាក់មានរាងសីឡើងខ្ពស់ ដោយនៅមុននេះបន្តិច នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នេះ រូបលោកបានទិញរថយន្តទំនើបថ្មីមួយគ្រឿង Toyota Rush បាត់ ។
នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេករបស់ Toyota Cambodia/Sreytouch បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “សូមអគុណដល់បងប្រុស សាវិន ហ្វីលីព និង ក្រុមគ្រួសារ ដែលជ្រើសរើស #toyotarush ជាសមាជិកថ្មី ហេងៗបង” ។
ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្របាននាំគ្នាចូលទៅ ខំមិន អបអរសាទរដល់រូបលោកជាខ្លាំង ដោយរូបលោកអាចធ្វើខ្លួនមានទីផ្សារការងារ ក៏ដូចជារក្សាបាននូវប្រជាប្រិយភាពនៅដដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។