អីយ៉ា! ចំថ្ងៃខួបកំណើត ល្អហួស កាន់តែស្រស់ស្អាតខ្លាំងមួយកំរិតទៀត ឆ្លៀតសម្តែងក្នុងទម្រង់របាំក្បាច់បុរាណខ្មែរ (របាំឆួយឆាយ / ជំទង់តែងខ្លួន) ពិតជាទន់ភ្លន់រាំបានល្អណាស់..(មានវីដេអូ)

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកុមារី ល្អហួស នោះ ដែលជាក្មេងស្រីម្នាក់ ដែលពោរពេញដោយសមត្ថភាពសម្បូរបែប គ្រប់ទម្រង់ មិនថាការច្រៀង រាំ សម្តែង ដើរម៉ូដ នោះទេ កុមារី រូបនេះអាចធ្វើបានយ៉ាងល្អគ្មានទាស់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចននិយាយបានថា កុមារី ល្អហួស រូបនេះ ក៏ត្រូវបានមហាជនបានដាក់រហ័សនាមឲ្យថាជា Yaya ទីពីរ ពីព្រោះថាក្មេងស្រីរូបនេះមានមុខមាត់ដូច ថែមទាំងសម្រស់ស្រស់ស្អាតមិនចាញ់តារាផ្សេងៗឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាកុមារីរូបនេះ នៅក្មេងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រស់ក៏ដូចជាមុខមាត់ ការតែងខ្លួនរបស់ក្មេងស្រីរូបនេះ គឺថាពិតជាលេចធ្លោយ៉ាងខ្លាំង រហូតមានអ្នកខ្លះទៀតថានាងនៅក្មេងតែស្រស់ស្អាតជាងក្រមុំៗ ដូចជាសម្រស់ទេវតាធ្លាក់មកឲ្យទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ មហាជនជាច្រើន ក៏បានដាក់ការរំពឹងទុកទៅលើ ល្អហួស ជាខ្លាំងថានាពេលអនាគតនាងអាចនឹងក្លាយ ជាបេក្ខនារីដ៏មានសមត្ថភាពខ្លាំងមួយរូប ដែលនឹងតំណាងឲ្យកម្ពុជាទៅ បង្ហាញខ្លួនលើឆាកអន្តរជាតិផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសព្វថ្ងៃនេះ ល្អហួស កំពុងតែខិតខំហ្វឹកហាត់ការដើរម៉ូដ ថែមទាំងរៀនចំណេះជំនាញ ឆ្លៀតចំណេះដឹងទូរទៅ ក្នុងការក្លាយខ្លួនជាបេក្ខភាពបវរកញ្ញា នាពេលខាងមុខនេះហើយ ។

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃខួបកំណើតរបស់ក្មេងស្រីរូបនេះ ដែលឈានចូលវ័យ ១៤ ឆ្នាំ ហើយ ដោយ ល្អហួស បានបង្ហាញវីដេអូមួយដែរ ដែលរូបនាងបានហាត់រាំរបាំបុរាណខ្មែរកាលពីប៉ុន្មានថ្ងៃមកនេះ មើលទៅពិជាទន់ភ្លន់ គួរឲ្យចង់ទស្សនាខ្លាំងដល់ហើយ ។

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកផេក Kim San Officiall កូនកាត់បីសាសន៍ ដែលត្រូវជាពូរបស់ ល្អហួស ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “ឈានចូលវ័យ ១៤ឆ្នាំ នាងតូច« ល្អហួស »សូមជូនការសម្តែងក្នុងទម្រង់របាំក្បាច់បុរាណខ្មែរ (របាំឆួយឆាយ/ ជំទង់តែងខ្លួន)

ដែលពណ៌នាពីសម្រស់ដ៏អស្ចារ្យរបស់នារីវ័យក្មេង ។ អាកប្បកិរិយា ថ្លៃថ្នូរខ្ពងខ្ពស់ ច្រៀងពិរោះគាប់ចិន្តា លេចឮកេរ្កិ៍ឈ្មោះគ្រប់ស្រទាប់វណ្ណៈនិង សម្រស់ របស់ នាងល្អគន់មិនណាយ បើមានអ្វី ខុស ឆ្គង សូម ខន្តី អភ័យទោស ដោយ ក្ដី គោរព” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment