លើកទី ១ ឃើញអ្នកនាង ដេត ម៉ាលីណា ស្លៀកពាក់ហូល មើលហើយចង់លង់ស្នេហ៍ ពិតជាស្រស់ស្អាតស្រស់សោភា រួចភ្ជាប់សារផ្តែផ្តាំយ៉ាងមានន័យទៅដល់កូនស្រីថា…

ជឿថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ដេត ម៉ាលីណា នោះ ដែលជាអ្នកម្តាយ Single មួយរូប បន្ទាប់ពីចំណងស្នេហ៍ប្តីប្រពន្ធជាមួយលោក ឌួង ឆាយ ត្រូវដើរដល់ផ្លូវបំបែកអស់រយៈពេលងជាង ១ ឆ្នាំមកហើយ ហើយពេលនេះអ្នកនាង មិនទាន់បើកចិត្តបើកបេះដូងទទួលយកអ្នកថ្មីឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ដែលកូនប្រុសច្បងឈ្មោះ ឌួង គឹមវិសាល កូនប្រុសទី ២ ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត មហាជនក៏បានកោតសរសើរដល់អ្នកនាង ដេត ម៉ាលីណា អាចមើលថែរក្សាកូនៗទាំង ៣ នាក់បានយ៉ាងល្អ ថែមទាំងឆ្លៀតពេលទំនេរពីមុខជំនួញ អ្នកម្តាយរូបនេះ តែងតែនាំកូនៗដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងថ្ងៃពិធីមង្គលការបងប្រុសបង្កើតរបស់ខ្លួន មើលទៅការតុបតែងខ្លួនរបស់អ្នកនាងពិតជាស្រស់ស្អាតខ្លាំង លេចធ្លោ ធ្វើឲ្យមហាជនផ្ទុះការសរសើរយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ម៉ាលីណា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា” ។

មិនទាន់អស់ ពេលល្ងាចកម្មវិធី នាថ្ងៃដដែលផងនេះ អ្នកនាង ដេត ម៉ាលីណា កាន់តែឆក់យកបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយរូបភាពប៉ុន្មានសន្លឹក ដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ក្រសែភ្នែកពីសំណាក់មហាជនមិនចេះតិចនាក់ ព្រមទាំងបង្ហោះសារផ្តែផ្តាំកូនស្រីយ៉ាងមានន័យបែបនេះថា៖

“កូនស្រី! ចូលរើសយកបុរសណាដែលគ្រួសារគេអាចទទួលយករូបកូនបាន ។ ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា The Premier Centre Sen Sok Building H” ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ម្នាក់ៗមើលឡើងភ្លឹកថែមទាំងលាន់មាត់សរសើរសឹងតែគ្រប់គ្នាទៅហើយ ថាស្រស់ស្អាតខ្លាំង លើកទី១ ទើបឃើញ អ្នកនាង ស្លៀកពាក់ហូល ពិតជាស្រស់សោភាមែន ស្អាតគ្រប់ទម្រង់ សាមញ្ញៗស្អាតណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment