ទោះបីស្ពាយឈ្មោះជាមេម៉ាយកូន ១ យ៉ាងណាក៏ដោយ ពេជ្រ សូលីកា នៅតែឆ្លៀតពេលទំនេរពីការងារ ស្រលាញ់ថ្នាក់ថ្នម មើលថែកូនប្រុសបានយ៉ាងល្អ ដើម្បកូនប្រុស សូលីកា ធ្វើបានគ្រប់យ៉ាង

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ជាមួយនឹងទឹកដមសំឡេងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ មហាជនជាច្រើន ក៏ដូចជាបណ្តាហ្វេនៗអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ហាក់មានការភ្ញាក់ផ្អើលយ៉ាង សឹងតែមិនគួរឲ្យជឿសោះថា អតីតគូស្នេហ៍ ពេជ្រ សូលីកា លោក Han Khim បានបង្ហោះសារតាមរយៈបណ្តាញសង្គម Instagram Story បាននិយាយពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ សូលីកា បានឆ្លងកាត់រឿងរ៉ាវជាច្រើនណាស់មកហើយ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការរំជួលចិត្ត និងយល់ពីអារម្មណ៍របស់នាងនៅក្នុងពេលនេះ ខណៈក្នុងនាមជាអ្នកម្តាយ និងជាបងស្រីផង សូលីកា មានតែខិតខំប្រឹងប្រែងធ្វើការរកលុយដើម្បីមើលថែអ្នកទាំងពីរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមមាញឹការងារខ្លាំងយ៉ាងណាក៏ដោយ ពេជ្រ សូលីកា នៅតែឆ្លៀតពេលទំនេរពីការងារ ផ្តល់ភាពកក់ក្តៅដល់កូនប្រុសបានយ៉ាងល្អបំផុត ក្នុងនាមជាអ្នកម្តាយមួយរូប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ពេជ្រ សូលីកា តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពនៅក្បែរកូនប្រុសមើលថែជានិច្ច បានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាង លាន់មាត់សរសើដល់រូបនាងជាខ្លាំង ។

ជាក់ស្តែង បើក្រឡេកទៅមើលរូបភាពប៉ុន្មានសន្លឹករបស់ ពេជ្រ សូលីកា ដែលបានបង្ហោះកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលជាសកម្មភាពនៅក្បែរមើលថែកូនប្រុស ជូនគេដើរលេង ផ្តល់ភាពកក់ក្តៅ គ្មានឲ្យចន្លោះណាឡើយ ដើម្បីកូនប្រុស សូលីកា បានធ្វើគ្រប់យ៉ាងដើម្បីចិញ្ចឹមកូន ។

ជាមួយគ្នានេះផងដែរ សូលីកា ក៏បានព្រលយពាក់ប៉ុន្មានម៉ាត់ទៀតថា៖ “គ្មានសង្សារគ្មានបញ្ហា” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម មហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្ររូបនាង បាននាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “The best caption idol, Single mommy, យ៉ាងណាក៍មានBoyfriend តូចម្នាក់នៅក្បែរដែរIdol, Strong Mommy” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment