ចូលរួមបអរសាទរផង! ចន កណ្ណិកា ទទួលបានតំណែង Miss Grand Cambodia កំពត

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកញ្ញា ចន កណ្ណិកា នោះ ដែលរូបនាងធ្លាប់ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រកួត Miss Teen International Cambodia ផងដែរ ។ កាលពីប្រកួត នាងក៏មានឱកាសចូលដល់ Top10 ទោះបីជានាងមិនទទួលបានតំណែងណាមួយពីកម្មវិធីយ៉ាងណាក៏ដោយ តែរូបនាងក៏មានអ្នកគាំទ្រយ៉ាងច្រើននៅចាំលើកទឹកចិត្តដល់រូបនាងជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបេក្ខភាព ចន កណ្ណិកា បានទទួលដំណែងដ៏អស្ចារ្យមួយ បានក្តោបតំណែងជា Miss Grand Cambodia តំណាងឲ្យខេត្តកំពត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ត្រូវនឹងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Preteen International Cambodia ឆ្លៀតក្នុងពេលវេលានោះ ដើម្បីប្រកាសតំណែងដល់នាងឲ្យមហាជនបានដឹងឮផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លក្ខណៈសម្បិត្តទាំងអស់នេះហើយ ទើបធ្វើឲ្យ កញ្ញា ចន កណ្ណិកា បានក្តោបតំណែងជា Miss Grand Cambodia តំណាងឲ្យខេត្តកំពតតែម្តង ជាមួយគ្នានេះ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បានបន្តអបអរសាទរដល់រូបនាងផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment