ដេត ម៉ាលីណា បង្ហោះសារទម្លាយរបស់ខ្លួនបែបនេះ ខណៈមិនបានជួបមុខកូនៗពីរនាក់អស់រយៈពេល ២៨ ថ្ងៃ ដោយបានលើកឡើងយ៉ាងដូច្នេះថា…

ជាការពិតណាស់ អ្នកនាង ដេត ម៉ាលីណា គឺជាអ្នកម្តាយ Single មួយរូប ក្រោយពីចំណងស្នេហ៍ប្តីប្រពន្ធជាមួយលោក ឌួង ឆាយ ត្រូវដើរដល់ផ្លូវបំបែកអស់រយៈពេលជាង ១ ឆ្នាំមកហើយ ហើយខណៈពេលនេះអ្នកនាង មិនទាន់បើកចិត្តបើកបេះដូងទទួលអ្នកថ្មីឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ដែលកូនប្រុសច្បងឈ្មោះ ឌួង គឹមវិសាល កូនប្រុសទី ២ ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃសេរីមង្គលសួរស្តីរបស់បងប្រុសបង្កើតរបស់អ្នកនាង ដោយមហាជនបានឃើញ អ្នកនាង ដេត ម៉ាលីណា បានធ្វើការតុបតែងខ្លួនស្លៀកហូលផាមួងពណ៌ស្វាយដិត មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ម៉ាលីណា ក៏បានភ្ជាប់សារបន្ថែមទៀតថា៖ “ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់កម្មវិធីពេលល្ងាចវិញ អ្នកនាង ដេត ម៉ាលីណា កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់របស់អ្នកនាង ដោយលើកនេះរំលេចខ្លួនជាមួយនឹងការតុបតែងខ្លួនហូលផាមួង មួយឈុតទៀត គឺថាស្រស់ស្អាតខ្លាំងទាក់ក្រសែភ្នែកណាស់ ព្រមទាំងបង្ហោះសារផ្តែផ្តាំកូនស្រីយ៉ាងមានន័យបែបនេះថា៖

“កូនស្រី! ចូលរើសយកបុរសណាដែលគ្រួសារគេអាចទទួលយករូបកូនបាន ។ ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា The Premier Centre Sen Sok Building H” ។

ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ នេះ គេបានឃើញអ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាថ្មីម្តងទៀតហើយ ដោយលាយឡំជាមួយនឹងអារម្មណ៍នឹករឮកដល់កូនៗពីរនាក់ ខណៈអ្នកនាងមិនបានជួបមុខកូនៗរយៈពេល ២៨ ថ្ងៃមកហើយ ដោយបានទម្លាយអារម្មណ៍ក្នុងនាមជាម្តាយបែបនេះថា៖

“កូននិងអត់ធ្មត់តស៊ូគ្រប់យ៉ាងមិនថាលំបាក់យ៉ាងណាដើម្បីមនុស្សជាទីស្រលាញ់ទាំងអស់ក្នុងគ្រួសារ អារម្មណ៍ម្ដាយបែកកូនពីរនាក់អស់រយះពេល 28ថ្ងៃយូរណាស់ពិបាកចិត្តណាស់និងមិនដឹងពេលណាបានជួបកូនវិញខ្ញុំខំសំដែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា

អ្នកធ្វើម្ដាយគេគឺយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណាសូម្បីតែសំលេងក៌មិនដឹងនិយាយជាមួយកូនតាមណាកុំថាជួបមុខកូនខ្ញុំ ខ្ញុំសូមបញ្ជាក់ថាការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយះពេល28ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រពន្ធ័ផ្លូវច្បាប់និងជួយរកយុត្តិធម៍អោយខ្ញុំអោយបានឆាប់ៗ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment