ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីស្អាត វីរៈ និច នោះ ដែលបច្ចុប្បន្ននេះ តារាចម្រៀងស្រីស្អាតរូបនេះ កំពុងតែទទួលបាការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយនឹងសមត្ថភាពច្រៀងរបស់នាង បូករួមជាមួយនឹងរូបសម្រស់ដ៏ផូរផង់របស់នាង ។
ក្រោយមានឈ្មោះបោះសំឡេងលើវិថីសិល្បៈហើយនោះ វីរៈ និច បានសម្រេចចិត្តចូលរោងការមានគ្រួសារ កាលពីអំឡុងខែតុល្លា ឆ្នាំ ២០២១ កន្លងទៅ ដែលបានរៀបចំកម្មវិធីយ៉ាងអធិកអធម ថែមទាំងបានអញ្ជើញភ្ញៀវកិត្តយសជាច្រើនចូលរួមផងដែរ ។
ក្រោយរៀបការរួចមក ស្រីស្អាត វីរៈ និច កាន់តែស្រលាញ់គ្នាល្អូកល្អិននឹងគ្នាកាន់តែខ្លាំងឡើងមួយកំរិតទៀត ដោយជាញឹកញាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ និងស្វាមីតែងតែឃើញរូបភាពកៀកកើយគ្នាយ៉ាងផ្អែមល្ហែម មើលទៅពិតជាមានក្តីសុខបំផុត ។
មួយវិញទៀត តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានទឹកដមសំឡេងបកស្រាយបទចម្រៀងបានយ៉ាងពីរោះនោះទេ តែបើនិយាយពីរូបឆមរបស់នាងវិញ គេសង្កេតឃើញថា រូបនាងពិតជាស្រស់ស្អាតស្រស់សោភាខ្លាំងតែម្តង រាល់ការបង្ហាញខ្លួនរបស់នាងតែងតែទទួលបានការសរសើរយ៉ាងខ្លាំង ។
ជាក់ស្តែង ដូចនៅក្នុងរូបភាពខាងក្រោមនេះអ៊ីចឹង រាល់ការបង្ហោះរូបភាពរបស់តារាចម្រៀងស្រីរូបនេះ មិនថារូបភាពម្នាក់ឯង ឬជាមួយនឹងស្វាមីនោះទេ គឺថាពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការលេងស្ទាយ៍តុបតែងខ្លួនបែបយុវវ័យ ឃើញហើយមិនសរសើរមិនបាននោះឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។