មើលសម្រស់អ្នកម៉ាក់ Single ពេជ្រ សូលីកា ដាក់ប៉ុន្មានសន្លឹកនេះ ជាមួយឈុតពណ៌ទឹកសណ្តែកស្រាល បង្ហាញភាពស្រស់ស្អាតខ្លាំង អង្រួនបេះដូងមហាជនមិនស្ទើរនោះទេ

ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូប ជាមួយនឹងទឹកដមសំឡេងបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ទោះស្ដាប់ច្រើនយ៉ាងណាក៏មិនចេះធុញទ្រាន់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើន ជាពិសេសបណ្តាហ្វេនៗរបស់តារាចម្រៀងស្រីរូបនេះ ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែអតីតគូស្នេហ៍របស់នាង លោក Han Khim បានបង្ហោះសារតាមរយៈបណ្តាញសង្គម Instagram Story បាននិយាយពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនក៏បានដឹងដែរថា ពេជ្រ សូលីកា បានហែឆ្លងកាត់នូវរឿងរ៉ាវជាច្រើនណាស់មកហើយ បានធ្វើឲ្យមហាជន និងហ្វេនៗមានការរំជួលចិត្ត និងយល់ពីអារម្មណ៍របស់នាងនៅក្នុងពេលនេះ ខណៈក្នុងនាមជាអ្នកម្តាយមួយរូប និងជាបងស្រី សូលីកា មានតែខិតខំប្រឹងប្រែងធ្វើការរកលុយដើម្បីមើលថែអ្នកទាំងពីរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមួយរយៈពេលមកនេះ ពេជ្រ សូលីកា មមាញឹពីការងារខ្លាំងយ៉ាងណាក៏ដោយ នៅតែឆ្លៀតពេលទំនេរ ផ្តល់ភាពកក់ក្តៅដល់កូនប្រុសបានយ៉ាងល្អ ដោយពេលខ្លះ ជូនទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ សូលីកា អាចធ្វើបានគ្រប់យ៉ាងដើម្បីកូនប្រុសរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ពេជ្រ សូលីកា តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពនៅក្បែរកូនប្រុសមើលថែជានិច្ច បានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាង លាន់មាត់សរសើដល់រូបនាងជាខ្លាំង ។

ដោយឡែក ងាកទៅចាប់អារម្មណ៍លើរូបសម្ផស្សរបស់ តារាចម្រៀងស្រីរូបនេះវិញ រូបនាងកាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជារូបនាងជួបរឿងរ៉ាវបែកបាក់ស្នេហ៍ជាមួយគ្រួសារក៏ដោយ ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកម៉ាក់រូបនេះ បានបង្ហាញខ្លួនជាមួយនឹងរូបភាពប៉ុន្មានសន្លឹក បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរូបសម្រស់ដ៏ខ្ចីញ៉េញ ក្នុងឈុតរ៉ូបពណ៌ទឹកសណ្តែកស្រាល បញ្ចេញបរិវេណពោះ ដៃមួយសរសៃទៀត កាន់តែធ្វើឲ្យតារាស្រីរូបនេះស្អាតខ្លាំង លេចធ្លោ អង្រួនបេះដូងមហាជនមិនចេះតិចនាក់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment