អីយ៉ា! ស្ងាត់ៗ មាស សុខសោភា និងស្វាមីបានទៅដល់ ភ្នំ phou si mountain នៃប្រទេសឡាវបាត់ ឆ្លៀតធ្វើបុណ្យដោយចិត្តជ្រះថ្លាក្រោកពីព្រលឹមដាក់ចង្ហាន់ព្រឹកដល់ព្រះសង្ឃចំនួន…

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ មាស សុខសោភា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រាម ដែលរូបនាងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ជាពិសេសបទមនោសញ្ជេតនាតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា តារាចម្រៀងស្រីរូបនេះ មានវ័យរាងជ្រេបន្តិចយ៉ាងណាក៏ដោយ តែរូបនាង ក៏ត្រូវបានមហាជនជាច្រើន ជាពិសេសហ្វេនៗ លាន់មាត់សរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់ឡើយ ដោយសារតែរូបនាងពូកែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាតផូរផង់ក្មេងជាងវ័យដដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា មាស សុខសោភា និងស្វាមីបានរៀបការជាមួយនឹងគ្នាច្រើនឆ្នាំហើយក្តី ប៉ុន្តែចំណងស្នេហ៍របស់អ្នកទាំងពីរ បានធ្វើឲ្យមហាជន មានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង តាំងពីល្បីជាគូស្នេហ៍រហូតបែកធ្លាយជាស្វាមីភរិយារយៈពេលជិត ២០ ឆ្នាំមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ សោភា និងស្វាមីតែងតែផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមកមិនឲ្យចាញ់គូស្នេហ៍ថ្មីថ្មោងនោះឡើយ ហើយក៏តែងបណ្តើរគ្នា ទៅណាមកណាជាមួយគ្នា មិនដែលបាត់មុខទាល់តែសោះ ធ្វើឲ្យអ្នកគាំទ្រមានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ មាស សុខសោភា និងស្វាមីបានទៅដល់ ភ្នំ phou si mountain នៃប្រទេសឡាវបាត់ ឃើញទេសភាពស្អាតៗពេក អ្នកទាំងពីរនាំគ្នាផ្តិតយករូបភាពកៀកកើយស្និទ្ធស្នាល ធ្វើឲ្យអ្នកមើលហើយ មានចិត្តច្រណែនអ្នកទាំងពីរណាស់ ។

ជាមួយគ្នានេះផងដែរ មាស សុខសោភា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “នេះគឺជាភ្នំ phou si mountain នៃប្រទេសឡាវ Luang Prabang” ។ មិនទាន់អស់ នៅមុននេះបន្តិច នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ នេះ សោភា និងស្វាមី មានចិត្តជ្រះថ្លាក្រោកពីព្រលឹមដាក់ចង្ហាន់ព្រឹកដល់ព្រះសង្ឃចំនួន ១៥០ អង្គនៃ ១៣ វត្តរបស់ Luang Prabang សូមសំណាងល្អនិងសុខសុវត្ថិភាពទាំងអស់គ្នាណា៎” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment