Wow ស្អាតណាស់! គង់ ចាន់ស្រីមុំ តុបតែងខ្លួនជាមួយនឹងឈុតកូនក្រមុំ សម្រស់កាន់តែស្អាតមួយកម្រិតទៀត ពិតជាប្លែកភ្នែកមែនទែន

ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីមួយរូបប្រចាំកម្មវិធីជជែកកម្សាន្ត 3FUN ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ដែលមានភាពប៉ិនប្រសប់វោហាស័ព្ទចាក់ទឹកមិនលិច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងជីវិតដ៏សម្បូរបែប របស់អ្នកនាង គង់ ចាន់ស្រីមុំ តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង មិនថាជីវិតដ៏ស៊ីវិល័យ ក៏ដូចជាការតែងខ្លួនបែបប្លែកៗរបស់នាង ដែលតែងតែបង្ហោះនៅលើបណ្តាញសង្គមជារឿយៗ គឺថាសុទ្ធសឹងតែទទួលបានការសរសើរពីមហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងភាពជោគជ័យលើវិថីសិល្បៈ និងមុខជំនួញក្នុងដៃ គង់ ចាន់ស្រីមុំ ក៏ឆ្លៀតពេលវេលាទំនេរពីការងារ នាំក្រុមគ្រួសារដ៏តូចរបស់ខ្លួន ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ បង្កើនសុភមង្គល រស់នៅយ៉ាងសុខក្សេមក្សាន្តពោរពេញដោយក្តីសុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ការថារក្សាសម្រស់ ក៏ដូចជាការលេងស្ទាហ៍ខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះវិញ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត មិនថាការផាត់មុខ ឬការតុបតែងខ្លួននោះទេ អ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងមាសពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃៗមិនណយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលមួយរយៈធំនេះ គេបានសង្កេតឃើញថា ពិធីការិនីរូបនេះ ទទួលបានការងារ ថតឲ្យសម្អាងការយ៉ាងច្រើន ជាមួយនឹងការតុបតែងខ្លួនឈុនកូនក្រមុំ ដែលមើលទៅសម្រស់អ្នកម៉ាក់រូបនេះ ពិតជាស្រស់ស្អាតខ្លាំង មិនចាញ់ក្រមុំៗប៉ុន្មានឡើយ ។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ គណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា បុទុមសិរីហ្គោល សំអាងការ បានទម្លាយរូបភាពរបស់ គង់ ចាន់ស្រីមុំ បានតុបតែងខ្លួនជាមួយនឹងឈុតកូនក្រមុំ សម្រាប់ទទួលភ្ញៀវល្ងាច ដែលមើលទៅសម្រស់អ្នកម៉ាក់ អូនម៉ូម៉ូ ពិតជាស្រស់ស្អាតខ្លាំង សក្ក័សមជាមួយនឹងឈុតនេះខ្លាំងមែនទែន សូម្បីតែហ្វេនៗក៏សរសើរថាស្អាតមិនដាច់ពីមាត់ដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment