រឿងខូចចិត្តទុកមួយឡែកសិន ពេជ្រ សូលីកា ដឹកដៃកំលោះតូចរបស់ខ្លួន ទៅលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅ យ៉ាងសប្បាយរីករាយជាមួយកូនប្រុសខ្លួន

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏មានឈ្មោះបោះសំឡេងមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំឡេងបកស្រាយបទចម្រៀងបានយ៉ាងពីរោះ ហើយថែមទាំងមានរូបសម្រស់ស្អាតដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត តារាចម្រៀងស្រីរូបនេះ ក៏បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដែលមានឈ្មោះថា Kim Han ដែលមានរូបរាងស្រស់សង្ហាម្នាក់ ហើយក៏ជាអ្នក ឌីហ្សានម្នាក់ដ៏ពេញនិយមផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានភ្ជាប់ពាក្យបានមួយរយៈ ពេជ្រ សូលីកា ក៏ទទួលបានដំណឹងល្អយ៉ាងរីករាយ ខណៈរូបនាងមានផ្ទៃពោះ ដែលជាហេតុធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លះមានភាពអបអរសាទរ ហើយអ្នកខ្លះទៀតបានបញ្ចេញមតិរិះគិនទៅលើរូបនាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានសម្រាលកូនប្រុសម្នាក់ដែលមានមុខមាត់ស្រស់ស្អាតដែលមហាជនស្គាល់ឈ្មោះថា Wednesday Aari បានធ្វើឲ្យជីវិតគ្រួសារ ពេជ្រ សូលីកា កាន់តែមានសុភមង្គលមួយកំរិតទៀត រហូតមានអ្នកខ្លះលួចច្រណែននឹងរូបនាងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើន ជាពិសេសបណ្តាហ្វេនៗរបស់តារាចម្រៀងស្រីរូបនេះ ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែអតីតគូស្នេហ៍របស់នាង លោក Kim Han បានបង្ហោះសារតាមរយៈបណ្តាញសង្គម Instagram Story បាននិយាយពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។

ពេជ្រ សូលីកា បានហែឆ្លងកាត់នូវរឿងរ៉ាវយ៉ាងច្រើនក្នុងជីវិតរបស់នាង បានធ្វើឲ្យមហាជន និងហ្វេនៗមានការរំជួលចិត្ត និងយល់ពីអារម្មណ៍របស់នាងនៅក្នុងពេលនេះ ខណៈក្នុងនាមជាអ្នកម្តាយមួយរូប និងជាបងស្រីមានតែខិតខំប្រឹងប្រែងធ្វើការរកលុយដើម្បីមើលថែអ្នកទាំងពីរ ។

ជារឿយៗ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ពេជ្រ សូលីកា តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពនៅក្បែរកូនប្រុសរបស់នាង ជាមួយនឹងការមើលថែយ៉ាងយកចិត្តទុកដាក់បំផុត បានធ្វើឲ្យអ្នកមើលហើយលាន់មាត់សរសើរដល់រូបនាងណាស់ ។

ដ្បិតថាមួយរយៈពេលមកនេះ សូលីកា មមាញឹកពីការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលា ផ្តល់ភាពកក់ក្តៅដល់កូនប្រុសនាងជានិច្ច ដោយពេលខ្លះ ជូនទៅលំហែកាយតាមទីកន្លែងជាតិឆ្ងាយ ដើម្បីស្រូបយកខ្យល់អាកាសឲ្យអារម្មណ៍បានស្រស់ស្រាយជាងមុនផងដែរ ។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ ចំថ្ងៃអាទិត្យ ដែលជាពេលវេលាសំរាកពីការងារ ពេជ្រ សូលីកា បានចំណាយពេល នាំកូនប្រុសរបស់ខ្លួន ទៅលំហែកាយតាមរមណីយដ្ឋានជិតឆ្ងាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅ ឲ្យអស់ភាពសៅម៉ង ឃើញទេសភាពស្អាតៗពេក សូលីកា ឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះជាមួយកូនប្រុសខ្លួន មើលទៅស្នាមញញឹមទៅដឹងហើយថា ពិតជាសប្បាយរីករាយខ្លាំងយ៉ាងណានោះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment