អីយ៉ា! ចំថ្ងៃខួបកំណើតខ្លួន រចនា រ៉ាវ៉ាឌី ដាក់ប៉ុន្មានសន្លឹកនេះពិតជាស្រស់ស្អាតប្លែកភ្នែកដល់ហើយ ថែមទាំងភ្ជាប់សារជូនពរខ្លួនឯងយ៉ាងមានន័យបែបនេះថា..

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកញ្ញា រចនា រ៉ាវ៉ាឌី នោះ ដែលជាតារាសម្តែងស្រីដែលកំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងពេញទំហឹង ក្រោយពីរូបនាងលេចមុខសម្តែងក្នុងខ្សែភាពយន្តភាគជ្រើនមក ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់ ដាក់អារម្មណ៍ឲ្យអ្នកទស្សនាមើលហើយស្លុងតាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រចនា រ៉ាវ៉ាឌី តែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសរតែពីមួយថ្ងៃទៅមួយថ្ងៃ រ៉ាវ៉ាឌី កាន់តែស្រស់ស្អាតប្លែកខ្លាំង ទោះបីជាកាលអំឡុងពីចូលសិល្បៈដំបូងៗ រូបនាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើជាតួកុនទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជារូបនាងធ្លាប់មានគេបង្អាប់ក៏ដោយ ប៉ុន្តែមួយរយៈពេលមកនេះ មហាជនបានសង្កេតឃើញថា តារាសម្តែងស្រីរូបនេះ ហាក់មានរូបសម្រស់កាន់តែស្អាតខ្លាំងឡើងក្មេងជាងវ័យ ជាពិសេសពេលតុបតែងខ្លួនបែបហាយសូរក៏មិនណយប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃខួបកំណើតរបស់ រចនា រ៉ាវ៉ាឌី គេក៏បានឃើញរូបនាងតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត អមជាមួយនំខេកថតបង្ហោះដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន មិត្តភក្តិអ្នកសិល្បៈ ក៏បានផ្ញើរសារអបអរក្នុងថ្ងៃខួបកំណើតរបស់នាង ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ។

ងាកទៅមើល រចនា រ៉ាវ៉ាឌី ឯណោះវិញ ក៏បានបង្ហោះសារជូនពរខ្លួនឯងជាមួយនឹងពាក្យពេចន៍យ៉ាងមានន័យបែបនេះថា៖ “Happy birthday to me ជូនពរខ្លួនឯងឲ្យសម្រេចគ្រប់ក្តីស្រមៃ ជោគជ័យគ្រប់ភារកិច្ចតូចធំ សូមប្រាថ្នាជួបតែមនុស្សល្អសូមឱ្យគ្រួសារខ្ញុំជួបតែក្ដីសុខនិងប៉ាម៉ាក់មានសុខភាពល្អ សូមឱ្យមនុស្សដែលខ្ញុំស្រឡាញ់មានសំណាងល្អ

សូមឱ្យពុកម៉ែបងប្អូននិងប្រជាពលរដ្ឋខ្មែរទាំងអស់មានតែសំណាងនិងសុខភាពល្អទាំអស់គ្នា សុំឱ្យហ្វេនៗជាទីស្រឡាញ់របស់ខ្ញុំទាំងអស់នៅតែស្រលាញ់គាំទ្រខ្ញុំរហូត សូមឱ្យប្រទេសរបស់ខ្ញុំជាផុតពីជំងឺកាចសាហាវផ្សេងៗ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment