អុញនោះ! ក្រោយឃើញ ការរិះគន់ ក្របមុខ រឿងភាគថៃ ប្រើផ្ការំដួល ស្រាប់តែ ឌួង ហ្សូរីដា បានបង្ហោះសារលើកឡើងយ៉ាងដូច្នេះថា..

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ឌួង ហ្សូរីដា នោះ ដែលជាពិធីការិនី និងជាតារាសម្តែងម្នាក់ដែលបានប្រឡូកក្នុងវិថីសិល្បៈជាច្រើនឆ្នាំហើយ មានបទពិសោធន៍មិនចេះតិច ហើយរូបនាង ក៏ត្រូវបានមហាជនមហាជនគោរពស្រលាញ់ មិនថាការស្លៀកពាក់ ការនិយាយស្តីទេ តារាស្រីរូបនេះ តែងតែផ្តល់តម្លៃជាស្រ្តីខ្មែរជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ឌួង ហ្សូរីដា គឺជាតារាសម្តែងស្រីមួយរូប ដ៏មានភាពលេចធ្លោក្នុងចង្កោមសិល្បៈខ្មែរ មិនថាជាពិធីការិនី និងជាតារាសម្តែងនោះទេ ហើយក៏ជាម្ចាស់អាជីវកម្មតាមរយៈប្រពន្ធអនឡាញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុកឯណោះវិញ នាប៉ុន្មានថ្ងៃមកននេះមានការរិះគន់លើ ក្របមុខរឿងភាគថៃមួយ ដែលបានយកផ្ការំដួល ជាផ្កាតំណាងប្រទេសកម្ពុជាទៅច្នៃនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ រូបនាងបានបោះសម្តីបែបនេះ បានធ្វើឲ្យមានអ្នកប្រើប្រាស់បណ្តាញសង្គមគាំទ្រយ៉ាងខ្លាំង ដោយរូបនាងបានលើកឡើងយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“2012 Vs 2022 រយៈពេល ១០ឆ្នាំគត់ ដែលម្ចាស់ហាង ដាណាម៉ា កាត់ដេរ ដូចជារូបនាងខ្ញុំបានច្នៃម៉ូតរ៉ូប រឺ ឈុតបុរាណខ្មែរ ភ្ជាប់ជាមួយ អត្តសញ្ញាណ ជាតិខ្មែរ «ផ្ការំដួល» ផ្កាតំណាងជាតិ

សួរថាមានបងប្អូនខ្មែរប៉ុន្មានរូបដែលធ្លាប់ខមីនសរសើរ រឺ ជួយសែរយើងខ្ញុំអត់ ? តែពេលឃើញគេផុស រូបផ្កាជាតិឯង ទាំងមិនយល់ពី Concept សាច់រឿងគេផង និយាយពីនាំគ្នាផុស សែរ ដាច់ដៃ ផលប្រយោជន៍ គឺធ្វើអោយគេកាន់តែល្បី ងាកមកខ្លួនបានត្រឹមជាតួច្រណែន ឈ្នានីស

សុំបានទេ កូនខ្មែរគ្រប់គ្នា ប្រើការគោរព ស្រឡាញ់អ្វីដែលជាវប្បធ៌ម អរិយធ៌មជាតិ ចេញពីបេះដូង មិនមែនឆន្ទះកើតឡើងដូចភ្លើងចំបើងទេ…!សួរថាអ្នកមានលុយរាបសិបលានដុល្លា ផ្ទះវីឡា ដីធ្លីធំៗក្នុងប្រទេស មានប៉ុន្មាននាក់ ដែលក្នុងបរិវេណភូមិគ្រឹស្តរបស់លោកអ្នកមានដាំដើមផ្កា

រំដួលខ្មែរនោះ? ហើយកុំនិយាយថា «រំដួល» ជាផ្កាព្រៃ ពិបាកដាំនៅដីក្រុងណា ព្រោះសូម្បីដីក្នុងផ្ទះដ៍តូចតាច មានដីមិនដល់ ១០ម ផង ខ្ញុំឆ្លៀតដាំបានមួយដើម ហើយផ្ការាល់ឆ្នាំ ចុះលោកអ្នកមានដីរាប់ហិចតាវិញ?

សាកដាំដើមផ្ការំដួលមួយម្នាក់មើល អោយប្រទេសកម្ពុជា ងាកទៅទិសណា ក៍មានតែផ្កាតំណាងជាតិ មិនមែនមានតែនៅសៀមរាបណា សូមចូលរួមទាំងអស់គ្នា រក្សា ការពារ នូវអ្វីដែលយើងធ្លាប់មាន កំពុងមាន ហើយកុំអោយបាត់បង់ ទើបនាំគ្នាស្តាយក្រោយ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment