ប្រិយមិត្តទូទៅ ក៏ដូចជា ហ្វេនៗភាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន នូវ តារាសម្តែង ស្រីម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។ តែទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។ ក្រោយៗមក កញ្ញា រ៉ូស ដោយសារតែភាពល្បីល្បាញ និងការគាំទ្រ របស់ហ្វេនៗ គេតែងតែឃើញ រ៉ូសបង្ហាញមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ស្ទើរមិននឹកស្មានដល់ ព្រមទំាងបានបញ្ចេញបទចម្រៀង Original Song ជាហូរហែផងដែរ។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ មហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ រ៉ូស តុបតែងខ្លួន អមដោយ សាឡាត់ជុំវិញខ្លួន មើលទៅពិតជាប្លែកខ្លាំងណាស់ ថែមទំាងបង្កប់សារមួយឃ្លា ថា “ទេពធីតា សាឡាដ រង់ចាំបងទាំងអស់កម្លាំង ទាំងឯកា”។ ឃើញភ្លាម អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន ចូល comment ព្រាត ថា ៖…
ប្លែកកប់ហ្មង ! ស្ងាត់ៗ តារាសម្តែង រ៉ូស ដាក់មួយឈុតនេះមក ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ដល់ថ្នាក់ទប់ចិត្តអស់ជាប់ ចូល comment ព្រាត ថា…
