សូមប្រុងប្រយ័ត្ន !! ម្សិលមិញនេះ ពលករខ្មែរមកពីថៃជាង ១០ នាក់ រត់គេចមកដល់ខេត្តតាកែវ មិនធ្វើចត្តាឡីស័ក…

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២១ នេះថា មានពលករខ្មែរប្រមាណជាង ១០ នាក់ បានធ្វើដំណើរឆ្លងដែនមកពីប្រទេសថៃ ហើយបានធ្វើដំណើរទៅដល់ផ្ទះរបស់ពួកគេនៅឯខេត្ត តាកែវ ដោយមិនបានធ្វើចត្តាលីស័កត្រឹមត្រូវឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាយ៉ាងម៉ឺងម៉ាត់​ ឱ្យអាជ្ញា​ធរ​នៅតាម​ច្រកព្រំដែនកម្ពុជា-ថៃ ត្រូវ​ពង្រឹង​ការងារឡើងវិញ​ ។ សម្ដេច ហ៊ុន សែន បាន ថ្លែងថា ៖ «កម្លាំងយើងគឺមានគ្រប់គ្រាន់ ប៉ុន្តែហេតុអីបានជាឱ្យធ្លាយមករបៀបនេះ? អ៊ីចឹងទេ វាមានផ្លូវកាត់កន្លែងណា ហើយជាពិសេសខាងតាកែវ សួរចម្លើយអាពួកហ្នឹងមើល អ្នកណានាំផ្លូវ? ដើម្បីយើងចាត់ការពួកមេក្លោងនាំផ្លូវហ្នឹងទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើពលករទាំងនោះមានវិជ្ជមានកូវីដ ១៩ នឹងធ្វើឱ្យឆ្លងរាលដាលធ្ងន់ធ្ងរដល់សហគមន៍មិនខាន ។ ក្នុងនោះសម្ដេចបញ្ជាឱ្យសួរចម្លើយពលករទាំងនោះ ហេតុអីអាចមកបានដោយឆ្លងកាត់ខេត្តជាច្រើនទម្រាំមកដល់ខេត្តតាកែវនេះ ៕

Related posts

Leave a Comment