ពិតជាគំរូល្អមែន ! លោក ចាបចៀន ប្រកាសទាំងព្រឹក ស្វែងរកក្មេងប្រុសម្នាក់ដែលខ្លួនបានជិះប៉ះ ដើម្បីធ្វើរឿងមួយនេះ…

ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តារាកំប្លែងនាយ ចាបចៀន បានបង្ហោះសារមួយចូលបណ្តាញសង្គម ដោយបានប្រកាសស្វែងរកក្មេងប្រុសម្នាក់ ដើម្បីចូលរួមដោះស្រាយ បន្ទាប់ពីខ្លួនបានជិះរថយន្តប៉ះបង្កជារបួសស្នាម កាលពីយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ចាបចៀន បានសរសេរសាររៀបរាប់ថា ៖ «ខ្ញុំបាទ ចាបចៀន បានឃើញវីដេអូប្អូនដែលខ្ញុំបានប៉ះពីក្រោយរ៉ឺម៉ក់នៅយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រហែលម៉ោង ៩ យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជួនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរស័ព្ទខ្ញុំ 096 444 5 999 / 099 94 94 44 ពីព្រោះខ្ញុំគ្មានលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីឱ្យឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា កាលពីយប់ថ្ងៃ ១៣ ខែកុម្ផៈ ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Lexus ពណ៌ស បើកបរដោយតារាកំប្លែងនាយ ចាបចៀន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនឹងវិថី គីម អ៊ីលស៊ុល ដែលមានទីតាំងនៅជិតស្ពានអាកាស ៥ មករា ក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្តខាងលើបានបើកបុកនឹងរទេះរ៉ឺម៉កដឹកអេតចាយមួយខ្ទាតទៅដល់ចញ្ចើមផ្លូវ និង បណ្តាលឱ្យបុរសម្នាក់របួសស្មា ។ ក្រោយពេលកើតហេតុនាយ ចាបចៀន ក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារ ដល់ជនរងគ្រោះ និង សន្យារ៉ាប់រងលើការព្យាបាល និង ខូចខាតទាំងឡាយ ៕

Related posts

Leave a Comment