ចម្លែកបំផុត! ទារិកាម្នាក់ កើតមកមានមាត់ដល់ទៅ ២

ទារិកា​អាយុ ៦ ខែ​ម្នាក់ ត្រូវ​បាន​ឲ្យ​ដឹង​ថា ទទួល​ការ​វះកាត់​មាត់​ទី ២​ ដែល​មាន​ទាំង​ធ្មេញ និង ​អណ្ដាត​មក​ជាមួយ​ ដូច​ប្រអប់​មាត់​ទូទៅ​ធម្មតា​របស់​នាង​ចោល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រង់​នៃ​មាត់​ទី ២ របស់​ទារិកា​តូច​នេះ ត្រូវ​បាន​ស្កេន​ឃើញ​ដំបូង នៅ​ពេល​​នាង​មាន​វ័យ ២៨ សប្ដាហ៍​ក្នុង​ពោះ ដែល​ពេល​នោះ​ត្រូវ​បាន​គ្រូពេទ្យ​គិត​ថា​វា​អាច​ជា​ដុំ​សាច់​ដុះ​លើ​ផ្ទៃ​មុខ​របស់​នាង ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​នាង​កើត​មក ក្រុម​គ្រូពេទ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​មើល​ឃើញ​ថា​អ្វី​ដែល​ឃើញ​ក្នុង​ការ​ស្កេន​នោះ តាម​ពិត​គឺ​ជា​មាត់​ទី ២ របស់​នាង​សោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារិកា​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ត្រឹម ៣៥ នាក់​ប៉ុណ្ណោះ ដែល​កើត​មក​មាន​ជំងឺ​កម្រ​ម៉្យាង​ហៅ​ថា Diprosopus ជា​ជំងឺ​កើត​មាន​អវយវៈ​លើស​លើ​ផ្ទៃ​មុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​វះកាត់​មាត់​ទី ២​ ចោល​របស់​ក្មេង​ស្រី​តូច​រូប​នេះ គឺ​ទទួល​បាន​ជោគជ័យ តែ​ទោះ​ជា​យ៉ាង​ណា គ្រូ​ពេទ្យ​បាន​សង្កេត​ឃើញ​ថា នាង​មិន​អាច​កម្រើក​ត្រង់​ផ្នែក​ខាង​ស្ដាំ​នៃ​បបូរ​មាត់​ខាង​ក្រោម​បាន ដោយ​នេះ​មាន​ន័យ​ថា សាច់ដុំ​នៅ​ត្រង់​តំបន់​នោះ​អាច​នឹង​លែង​ដំណើរការ ៕

ប្រភព៖ Dailymail

អត្ថបទដោយ​៖ Trassi

Related posts

Leave a Comment