ស្អាតដូចគំនូរ! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតសម្លៀកបំពាក់បុរាណច្នៃថ្មី ពិតជាស្រស់ស្អាតខ្លាំង សមសួន ណាស់, ហ្វេនៗឃើញហើយចូលទៅ ខំមិន ថា…

ព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យដុងខាងសិល្បៈ គួរឲ្យកោតសរសើរណាស់ ទ្រង់ជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយក៏ត្រូវជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដាក់ការចាប់អារម្មណ៍ និងគោរពស្រលាញ់យ៉ាងខ្លាំងទៅលើទ្រង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ព្រះនាងតូច ក៏មានទឹកដមសំនៀងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ រាល់បទចម្រៀងរបស់ព្រះនាងដែលបានបញ្ចេញមក គឺថាតែងតែទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់មហាជន ជាមួយនឹងកាយវិការដ៏ប៉ិនប្រសប់របស់ទ្រង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះនាងតូច មិនត្រឹមតែមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះតែមួយមុខនោះទេ ថែមទាំងមានសមត្ថភាព រាំរបាំងបុរាណ ថែមទាំងអាចមានបន្ទួលដល់ទៅ ៥ ភាសាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ព្រះនាងតូច នរោត្តម ជេនណា ក៏មានរូបសម្បត្តិស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់ ដែលនេះជាមូលហេតុ អាចឆក់យកបេះដូងពីមហាជន និងប្រជាប្រិយភាព ពីសំណាក់ទស្សនិកជននានា បានយ៉ាងលឿនត្រឹមរយៈពេលដ៏ខ្លី ។

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញខ្លួនដោយគ្រងក្នុងឈុតសម្លៀកបំពាក់បុរាណច្នៃថ្មីដ៏ស្រស់ស្អាតមួយឈុត មានលំអរក្បាច់ផ្កាចន្ទន៍ សំពត់នាងទេពអប្សរចម្លាក់មហា ប្រាសទអង្គរវត្ត បូករួមនឹងវង់ភ័ក្រ្តញញឹមស្រស់របស់ទ្រង់ បានធ្វើឲ្យព្រះនាង ពិតជាមានភាពស្រស់ស្អាតខ្លាំងលេចធ្លោណាស់ ។

ងាកទៅមើលមហាជនដែលប្រើប្រាស់បណ្តាញសង្គម ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រព្រះនាង គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ម្នាក់ៗលាន់មាត់សរសើរថា៖ “ស្អាតណាស់, ព្រះនាងជាម្ចាសពិតជាស្រសស្អាតគួរអោយស្រលាញ់ណាស់, ស្អាតណាស់ព្រះនាងតូច, ទ្រង់ស្រស់ស្អាតណាស់ព្រៈនាងតូច, ព្រះនាងតូចស្អាត ដូចគំនូរ, ទ្រង់គ្រងឈុតនេះ ល្អគន់ជាអនេក So pretty, ស្អាតឥតគូរប្រៀប” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment