អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលការផ្សាយថា មានគ្រូបង្រៀនម្នាក់បានបាត់បង់ជីវិត ដោយសារចាក់វ៉ាក់សាំងកូវីដ១៩ និងស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់

យោងតាមការបញ្ជាក់ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសច្រានចោលទាំងស្រុង នូវការចុះផ្សាយព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងស្រុងអំពីការចែកចាយនៅក្នុងបណ្តាញសង្គមដោយលើកឡើងថា មានគ្រូបង្រៀនម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា រហូតមកទល់ថ្ងៃនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះលោកជំទាវស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

Related posts

Leave a Comment