តាមពិត អ្នកគ្រូ ឆន ណារីមិនមែនស្លា.ប់.ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩ Sinnorfarm ជាជំនួយចិនគឺគាត់ស្លា.ប់.ដោយសារ….

នៅព្រលប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ពោលគឺនៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយឈ្មោះ Hai Khmerkrom បានសរសេរបង្ហោះថា មានអ្នកគ្រូម្នាក់ឈ្មោះ ឆន ណារី អាយុ ២១ ឆ្នាំ បង្រៀននៅសាលារៀនមួយកន្លែងក្នុងខេត្តក្រចេះ បានស្លា.ប់.បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ Sinnorfarm ជាជំនួយចិនបាន ២ ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់បង្ហោះព័ត៌មានមិនបានប៉ុន្មាន ក្រសួងសុខាភិបាល ដែលមានលោកជំទាវ ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងបានចេញមកប្រកាសច្រានចោលថាជាព័ត៌មានមិនពិត ដោយលោកជំទាវបានឱ្យដឹងតាមទំព័រហ្វេសប៊ុកផេកទូរទស្សន៍ជាតិ ទទក ថា 《អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុងចំពោះការបំផុសព័ត៌មានថាមានស្ត្រីម្នាក់ជាគ្រូបង្រៀនបានស្លា.ប់.ដោយសារការចាក់វ៉ាក់សាំងកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល សូមច្រានចោលចំពោះព័ត៌មានប្រឌិតដែលបានចុះផ្សាយនេះ ហើយក្រសួងសុខាភិបាលសូមប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ថ្ងៃនេះមិនទាន់មានគ្រូបង្រៀនណាម្នាក់បានចាក់ឡើយ ។ ដូចច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផង! សូមអរគុណ!》។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមសាច់ញាតិ.ស.ពអ្នកគ្រូដែលបានស្លា.ប់.នោះ បានឱ្យដឹងថា អ្នកគ្រូគឺស្លា.ប់.ដោយសារជំងឺរលាកស្រោមខួរទេ ។ ជាមួយគ្នានេះ ម្ចាស់គណនីមួយឈ្មោះ Theom Veasna ដែលអះអាងជាបងថ្លៃនែស.ព .ក៏បានស្នើឱ្យលុបការបង្ហោះមិនពិតក្នុងន័យបំពុលសង្គមនេះ ចេញវិញទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅកាន់ទំព័រហ្វសប៊ុកឈ្មោះ គ្រូបង្រៀន-Teacher ក៏បានបញ្ជាក់ដែរថា អ្នកគ្រូខាងលើនេះគឺបានស្លា.ប់.ដោយសារជំងឺរលាកស្រោមខួរ ៕

Related posts

Leave a Comment