គ្រាន់តែទៅដល់ទឹកដីអាមេរិកភ្លាម ខាត់ សុឃីម ស្ទុះវឹងរត់ទៅអោបអ្នកម្តាយ ដោយសេចក្តីស្រលាញ់នឹករលឹកជាខ្លាំង…(មានវីដេអូ)

បើនិយាយដល់អ្នកនាង ខាត់ សុឃីម មហាជនសុទ្ធសឹងតែបានដឹងហើយថា សព្វថ្ងៃនេះ អ្នកនាងកំពុងមានជីវិតមួយដ៏ស្រស់បំព្រង ដែលជោគជ័យទាំងសិល្បៈ មុខជំនួញ និងជីវិតគ្រួសារ ដោយបានសាងគ្រួសារមួយយ៉ាងមានសុភមង្គលជាមួយនឹងលោក ផាណូ និងកូនប្រុសស្រី ជាទីស្រលាញ់ទាំង ២ នាក់របស់អ្នកនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង ខាត់ សុឃីម បានធ្វើដំណើរទៅលេង អ្នកម្តាយ ប្អូនស្រី និងគ្រួសារប្អូនស្រី នៅលើទឹកដីសហេរដ្ឋអាមេរិក ដោយមានអ្នកសិល្បៈជាច្រើន មិត្តភក្តិ បងប្អូនជាច្រើន បានជូនដំណើរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃជូនដំណើរ គេបានឃើញមានតារាសម្តែង អ្នកនាង ស្វែង សុជាតា តារាកំប្លែងអ្នកនាង សំ ប៉ូលីដា និងប្អូនស្រី ប្អូនប្រុស ព្រមទាំងសាច់ញាតិ បានមកជូនដំណើរអ្នកនាង និងក្រុមគ្រួសារឡើងយន្តហោះ ថែមទាំងមានហ្វេនៗមួយចំនួន បានសម្តែងនូវអារម្មណ៍រំភើប ពេលបានជួបអាយដលរបស់ខ្លួននៅក្រៅ ម្នាក់ៗពិតជាមានភាពរីករាយយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ នៅលើគណនីហ្វេសប៊ុក ខាត់ ស្រីវង ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះវីដេអូដែលកំពុងរង់ចាំបងស្រីនៅឯកន្លែង Boston airport ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្នុងវីដេអូមួយនេះ គ្រាន់តែឃើញអ្នកម្តាយ និងប្អូនស្រីភ្លាម ខាត់ សុឃីម បានរត់ទៅអោបអ្នកម្តាយ ដោយក្តីស្រលាញ់ នឹករលឹកជាខ្លាំង ជាពិសេសពេលបានឃើញអ្នកម្តាយ ដោយស្នាមញញឹម និងការនឹករូបគាត់ជាខ្លាំង ឈរអោបគ្នា ឃើញហើយពិតជាមានភាពកក់ក្តៅ និងរីករាយជាទីបំផុត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment