រំភើបជំនួស! ទីបំផុត វេជ្ជបណ្ឌិត ហ៊ាង រតនា បានជួបជាមួយនឹងក្មេងស្រីរៀនតាមស្តុបជាមួយឪពុកហើយ ព្រមទាំងបានជំរុញឲ្យក្មេងស្រីបានចូលរៀងនៅឯសាលាល្អទៀត…(មានវីដេអូ)

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ វេជ្ជបណ្ឌិត ហ៊ាង រតនា ដែលគេស្គាល់ថាជាគ្រូពេទ្យឯកទេសកុមារមួយរូប ដោយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ រូបលោកបានប្រកាសស្វែងរកក្មេងស្រីម្នាក់ដែលអង្គុយរៀនជាមួយឪពុកនៅតាមស្តុក ដែលទទួលបានការលើកសរសើរពីសំណាក់មហាជនជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ វេជ្ជបណ្ឌិត បានភ្ជាប់សារឲ្យដឹងថា៖ “បងប្អូនដឹងកូននេះនៅទីណាទេ ឬមានលេខទូរស័ព្ទទំនាក់ទំនងគាត់ទេ ខ្ញុំចង់ជួយគាត់អោយចូលរៀនសាលាល្អ ខ្ញុំអ្នកផ្គត់ផ្គង់គាត់ ។” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីធ្វើការប្រកាសស្វែងរកហើយ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក វេជ្ជបណ្ឌិត ហ៊ាង រតនា បានជួបជាមួយក្មេងស្រីរូបនេះហើយ ដែលរូបលោកបានឲ្យដឹងថា ក្មេងស្រីរូបនេះ មានឈ្មោះថា រីម ហើយគេពិតជាឆ្លាតមែន និងចេះតាមឪពុកគេបានបង្រៀនប៉ុណ្ណោះ ខណៈឪពុករបស់ក្មេងស្រីរូបនេះ បានត្រឹមថ្នាក់កុមារដ្ឋានពីជំនាន់ដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ រូបលោកក៏បានភ្ជាប់សារប្រាប់បន្ថែមឲ្យដឹងដែរថា៖ “ខ្ញុំបានជួបគាត់ហើយ ហើយគាត់ពិតជាឆ្លាតមែន តែគាត់ចេះតែអ្វីដែលឪពុកគាត់បានបង្រៀនប៉ុណ្ណោះ (ឪពុកគាត់រៀនបានត្រឹមថ្នាក់កុមារដ្ឋានពីជំនាន់ដើម)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះបើគាត់បានរៀនជាមួយគ្រូពូកែៗ គ្រូខ្លាំងៗ គាត់នឹងចេះច្រើនលឿន គាត់ប៉ុណ្ណឹងអាចនិយាយថាមានសមត្ថភាពពិសេសហើយ ដូច ធុច សាលិ អញ្ចឹង ។

ពីដំបូងខ្ញុំគិតថា ចង់អោយគាត់នៅជាមួយព្រោះខ្ញុំមានម៉ែដោះជួយមើលថែគាត់ ហើយអោយគាត់រៀននៅសាលាវេស្ទើន តែដោយសារឪពុកគាត់ចង់ចិញ្ចឹមគាត់ដោយផ្ទាល់ ពួកយើងក៏សម្រេចអោយគាត់រៀននៅសាលាសុវណ្ណភូមិនៅតាខ្មៅ ដែលនៅជិតផ្ទះគាត់ ហើយការបង់សាលាខ្ញុំជាអ្នករ៉ាប់រង ។

ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថាគាត់នឹងក្លាយទៅជាទំពាំងស្នងឬស្សីដ៏ល្អមួយសម្រាប់ប្រទេសយើងនាថ្ងៃខាងមុខ។ ប្រទេសនីមួយគឺត្រូវការចាំបាច់ណាស់ នូវអ្នកប្រាជ្ញ អ្នកមានសមត្ថភាព និងមនុស្សអច្ឆរិយ្យដើម្បីអភិវឌ្ឍប្រទេសអោយបានលឿន៕” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment