វ៉ាវ! ខាត់ សុឃីម ទៅដល់អាមេរិកភ្លាម ដាក់ប៉ុន្មានសន្លឹកនេះជួបជុំគ្រួសារ ពិតជាស្រស់ស្អាតដល់ហើយ មើលទឹកមុខម្នាក់ៗប្រកបដោយស្នាមញញឹម

អ្នកនាង ខាត់ សុឃី គឺជាសិល្បការិនី ពហុជំនាញ ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងប្រចាំប្រទេសកម្ពុជា សព្វថ្ងៃនេះ មហាជសុទ្ធតែបានដឹងហើយថា អ្នកនាងកំពុងមានជីវិតមួយដ៏ស្រស់បំព្រង ដែលជោគជ័យទាំងសិល្បៈ មុខជំនួញ និងជីវិតគ្រួសារ ដោយបានសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹងលោក ផាណូ និងកូនប្រុសស្រីជាទីស្រលាញ់ទាំង ២ នាក់របស់អ្នកនាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានដឹងរួចមកហើយថា កាលពីមួយរយៈមុន តារាពហុជំនាញរូបនេះ និងគ្រួសារបានរៀបចំកម្មវិធីជុំលៀងប្រកាសដំណឹងល្អដល់អ្នកគាំទ្រ គឺអ្នកនាង និងស្វាមីព្រមទាំងកូនៗទាំង ២ ទទួលបានការអនុញ្ញតពីស្ថានទូកអាមេរិក ឲ្យធ្វើដំណើរកម្សាន្តនៅទីនោះ ដោយារាស្រី ពហុជំនាញ សម្បូរដោយទេពកោសល្យរូបនេះអះអាងថា នាងនឹកម្តា ប្អូនស្រី ព្រមទាំងក្មួយៗដែលរស់នៅទីនោះខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង ខាត់ សុឃីម និងស្វាមីព្រមទាំងកូនៗទាំង ២ នាក់ បានធ្វើដំណើរចេញពីប្រទេសកំណើត ទៅដើរលេងនៅឯប្រទេសសហរដ្ឋអាមេរិកហើយ ជាមួយនឹងការធ្វើដំណើរ ក៏មានអ្នកសិល្បៈជាច្រើន មិត្តភក្តិ បងប្អូនសាច់ញាតិក៏បានមកជូនដំណើរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ខាត់ សុឃីម និងគ្រួសារ បានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ ដើម្បីជួបជុំសាច់ញាតិបងប្អូនបានដូចបំណងហើយ ។ ខណៈទៅដល់ភ្លាម ឃាត់ សុឃីម ត្រូវបានម្តាយ និងប្អូនស្រី ខាត់ ស្រីវង ព្រមទាំងក្មួយៗ បានរង់ចាំទទួលយ៉ាងស្វាគមន៍ដល់ភាពកក់ក្តៅ បង្ហាញពីក្តីនឹករលឹកខណៈខកខានជួបមុខគ្នាយូរណាស់មកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការបង្ហើឲ្យដឹងពីសិល្បការិនីរូបនេះ បានប្រាប់ឲ្យដឹងដែរថា អ្នកនាង និងក្រុមគ្រួសារទៅលើកនេះមានរយៈពេល ១ ខែកន្លះឯណោះហើយទន្ទឹមនឹងដំណើរកម្សាន្តមួយនេះ អ្នកនាងក៏ទទួលបានអញ្ជើញឲ្យទៅច្រៀង និងសម្តែងនៅទីនោះផងដែរ ។

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពលក្ខណៈជួបជុំគ្រួសារ ដោយបានង្ហាញពីស្នាមញញឹម និងមានក្តីសុខសប្បាយចិត្តជាខ្លាំងពេលដល់ទឹកដីសហរដ្ឋអាមេរិក ។

ជាមួយគ្នានេះផងដែរ តារាពហុជំនាញរូបនេះ ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “ថ្ងៃនេះ មកដល់ Lowell Macy” ។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗចូលទៅ ខំមិន ថា៖ “ជួបគ្នាឆាប់ៗបង, ដើរលេងវ៉ាគងឲ្យសប្បាយណាអាយដលទាំងអស់គ្នា, ទៅទាំងអស់គ្នាហ្មងចែឃីម, ទៅដល់ហើយ ជូនពរសំណាងល្អ ដើរលេងឲ្យសប្បាយទៅ មកវិញកុំភ្លេចកាដូរពូផល្លា បានហើយ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment