ប៉ូលិសប្រទេសមីយ៉ាន់ម៉ា បានចេញដីកាឃាត់ខ្លួនសិល្បករចំនួន ៦ រូប ជុំវិញការគាំទ្រចលនាបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា នេះបើតាមលិខិតប្រកាសរបស់កងកម្លាំងប៉ូលិសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ។
តាមសេចក្ដីប្រកាសផ្សាយនោះបានបញ្ជាក់ថា ដីកាចោទប្រកាន់គឺបានធ្វើឡើងលើអ្នកដឹកនាំចំនួន ៣ រូប តារាសម្ដែងចំនួន ២ រូប និង តារាចម្រៀងម្នាក់ ក្រោមមាត្រាទី ៥០៥ នៃក្រមព្រហ្មទណ្ឌ ជុំវិញការបង្ហាញសកម្មភាពគាំទ្រចលនាបាតុកម្ម និង ជំរុញលើកទឹកចិត្តឲ្យបុគ្គលិករដ្ឋាភិបាលចូលរួមធ្វើបាតុកម្ម ។
គួរបញ្ជាក់ថា ចលនាបាតុកម្មក្នុងប្រទេសមីយ៉ាន់ម៉ា គឺនៅតែសកម្មខ្លាំង ចាប់តាំងពីដើមខែកុម្ភៈមកម្ល៉េះ ក្រោយខាងយោធាធ្វើរដ្ឋប្រហារ និង ចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និង រដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួននោះ ៕