ក្រោយឃើញ បេក្ខជន លីម តិចម៉េង បាកស្រាយបទចម្រៀងចប់ ស្រាប់តែ សាន ផានិត រកឃើញចំណុចខ្សោយ ដោយបានលើកឡើងថា…

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក សាន ផានិត នោះ ដែលជាតារាចម្រៀងជើងចាស់មួយរូប ដែលកាលនោះរូបលោកពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រាល់បទចម្រៀងរបស់លោក គឺថាសុទ្ធសឹងតែដក់ជាប់ក្នុងបេះដូងមិត្តអ្នកស្ដាប់ដដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈសាងឈ្មោះល្បីល្បាញរួចមក ស្រាប់តែរូបលោកហាក់ស្ងាប់ស្ងាត់ពីវិថីសិល្បៈអស់ជាច្រើនឆ្នាំ សំងំរស់នៅបែបសាមញ្ញៗ ជួបជុំគ្រួសារយ៉ាងមានក្តីសុខបំផុត ហើយមួយរយៈពេលមកនេះ តារាចម្រៀង សាន ផានិត បានបើកហាងលក់ស្បែកជើងក្បាលគីប ដោយរូបលោកពិតជាទទួលបានការគាំទ្រខ្លាំងឡើងៗ ហាងរបស់លោកក៏បានរីកធំទៅៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា សាន ផានិត ឃ្លាតឆ្ងាយពីវិថីសិល្បៈជាយូរឆ្នាំក៏ដោយ ប៉ុន្តែសមត្ថភាពរបស់តារាចម្រៀងជើងចាស់រូបនេះ នៅតែខ្លឹម មិនផ្លាស់ប្តូរអីបន្តិចនោះឡើយ បន្ទាប់ពីបានឃើញបេក្ខភាព លីម តិចម៉េង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំ បានឡើកបកស្រាយចម្រៀង «អាក្របី» ស្រាប់តែរូបលោក បានចេញមុខ និយាយពីចំណុចខ្សោយរបស់បេក្ខភាពរូបនេះ ដោយបានលើកឡើងប្រាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្អូនដាក់ម៉ៃក្រហ្វូនគៀគពេក អឿនរលាក់ច្រើនល្បាស់វែងពេកច្រាលចង្វាក់ស្ទើដង្ហើមហើយ រលាក់ជ្រុលព្យាយាមអោយដូច ណុប បញ៉ារិទ្វពេកក្នុងបទរស់ជាតិដើមពីបទប៉ុបមិនត្រូវទេ កែរភ្លេងមករស់ជាតិស្រុកស្រែម៉េចក៍នៅតែមេឡូឌីoriginal ប៉ុបរបស់គេ សំលេងប្អូនប៉ុបដូចបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនអាចអឿនរលាក់គ្រប់កន្លែងបានទេ ជាពិសេសបទPop & Rock មិនត្រូវការរលាក់ទេ អាចត្រឹមកន្លែងបិតបញ្ជប់កន្ទុយឃ្លា៤ទៅ៥កន្លែងក្នុង១បទអឿនរលាក់បញ្ជប់យកពិរោះហ្មង! ខំប្រឹងប្រែងបន្តទៀតប្អូន ស៊ូ ស៊ូ ប្អូន និង ភិទិ នៅតែជាreal idol លេចធ្លោរជាងគេសំរាប់បងដ៍ដែរ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment