ពិតអត់? ពេជ្រ សោភា បង្ហាញរូបភាពស្និទ្ធស្នាល ជាមួយ រតនៈ ពិសិទ្ធ ព្រមទាំងភ្ជាប់សារលើកឡើងប្រាប់ឲ្យដឹងទៀតថា…

ពេជ្រ សោភា គឺជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីសិល្បៈចម្រៀងជាច្រើនឆ្នាំណាស់មកហើយ រាល់បទចម្រៀងរបស់នាង សុទ្ធសឹងតែដក់ជាប់ក្នុងអារម្មណ៍មិត្តអ្នកស្ដាប់មិនចេះតិចនាក់នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ពេជ្រ សោភា មានវ័យ ៣៨ ឆ្នាំហើយ តែបើងាកទៅមើលសម្រស់របស់តារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត អមជាមួយរូបសម្រស់ឡើងខ្ញង់ ចេញរាងឡើងស្រឡូន ដូចអ្នកបង្ហាញម៉ូដអាជីពអ៊ីចឹង ។ មួយវិញទៀត តារាចម្រៀងស្រីរូបនេះ ក៏តែងតែបំផុសគំនិតល្អ នៅលើបណ្តាញសង្គម ជាពិសេសគឺការ ការពារល្ខោនខោលរបស់ខ្មែរយើងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ជាពិសេសហ្វេនៗ ក៏មានការស្ងប់ស្ងែងជាខ្លាំង ទៅលើសមត្ថភាព ច្រៀង ការតាក់តែងនិពន្ធ ពិសេសគឺការួមបញ្ជូលល្ខោនខោលចូលទៅក្នុងបទចម្រៀងតែម្តង ។ អាចនិយាយបានថា ពេជ្រ សោភា គឺជាសិល្បការិនីមួយរូប ដែលចូលចិត្តចែករំលែក រឿងល្អៗ ការស្រលាញ់ ចំពោះខ្លយនទៅកាន់ក្មេងៗ ក៏ដូចជាមនុស្សជុំវិញខ្លួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញ ពេជ្រ សោភា ហាក់បីដូចជាតារាស្រីមួយដែលជួបរឿងអភ័ព្វស្នេហ៍ទៅវិញ ព្រោះដូចដែលហ្វេនៗជាច្រើនបានដឹងរួចមកហើយថា សោភា បានបរាជ័យក្នុងរឿងស្នេហាដល់ទៅពីរលើកទៅហើយ មានទាំងអ្នកក្រៅសិល្បៈ និងក្នុងរង្វង់សិល្បៈក៏មានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ខណៈបណ្តោយបេះដូងឲ្យនៅម្នាក់ឯងអស់មួយរយៈធំ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ តារាចម្រៀងស្រីស្រស់រូបនេះ បានចេញមុខមកបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយលោក រតនៈ ពិសិទ្ធ អមដោយ Caption ថា៖

“ត្រឹមស្គាល់គ្នាជាយូរមកហើយ បើចង់បានចម្លើយត្រូវទៅជួបគ្រួសារខ្ញុំសិន នឹងទៅសុំខ្ញុំពីលោកពុករបស់ខ្ញុំចិត្តដែលធ្លាប់ឈឺបងនឹងបានជា នៅកន្លែងនេះមានក្តីស្រលាញ់ (ពួកយើងជាបងប្អូន)” ។ ងាកទៅមើលអ្នកគាំទ្រឯណោះវិញ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ស្ទុះវឹងចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖

“ជូនពរដល់ Idol ឆាប់ដល់គូរព្រង, ស្អាតណាស់បងភា, សមគ្នា ណាស់ ចែ ភា, ស្រលាញ់អាដលណាស់, អីយ៉ា បងភា, សមគ្នាខ្លាំងណាស I dol, បងទាំងពីសមគ្នាណាស់, សមគ្នាណាស់បង, សមគ្នាណាស់idolទាំងពីរ, សមគ្នាណាស់បងសង្ឃឹមថាស្រលាញ់គ្នាបានយូអង្វែង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment