សុខៗ សុខ សោម៉ាវត្តី ដាក់ប៉ុន្មានសន្លឹក ជាមួយកូនស្រីដាក់មុខជិតគ្នា មើលសឹងតែច្រឡំដូចបងប្អូន

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ សុខ សោម៉ាវត្តី នោះ ដែលជាតារាសម្តែងស្រី និងជាពិធីការិនីមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅលើវិថីសិល្បៈ ដែលទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា សុខ សោម៉ាវត្តី មានកូនស្រីម្នាក់ហើយក្តី តែទេពកោសល្យខាងសម្តែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនី នៅតែខ្លាំងដូចមុនអ៊ីចឹង បើនិយាយពីសម្រស់វិញ គឺថាមិនមានប្រែប្រួលអីបន្តិចសោះឡើយ ពោលគឺរូបនាងនៅតែរក្សាភាពក្មេងជាងវ័យ មិនខុសពីពេលកន្លងមកឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា សុខ សោម៉ាវត្តី មមាញឹកការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃ នាំកូនស្រីទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ផ្តល់ភាពកក់ក្តៅដល់កូនស្រីបណ្តូលចិត្តរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបឆោមកូនស្រីរបស់អ្នកនាងវិញ គឺថាកាន់តែធំពេញរូបពេញរាងលូតលាសធំឡើយហើយ មើលទៅពិតជាស្រស់ស្អាតមិនចាញ់ម៉ាក់គេប៉ុន្មានឡើយ ពោលគឺស្រស់ស្អាតតាំងពីតូចតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែកសោះឡើយ ក្រោយពីបានឃើញ សុខ សោម៉ាវត្តី បានបង្ហោះរូបភាព ២ ៣ សន្លឹកជាមួយនឹងកូនស្រីដាក់មុខជិតគ្នា គឺថាអ្នកទាំងពីរ ពិតជាមានមុខមាត់ដូចគ្នាខ្លាំងណាស់ មើលមួយភ្លែតស្មានតែភ្លោះទៀតផងដែរ ។

ជាមួយគ្នានេះផងដែរ តារាស្រីស្រស់រូបនេះ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “នៅពីក្រោយរូបត្រឹមត្រូវមួយសន្លឹកមុនគេហ្នឹង គឺមានម្ចាស់កម្មពារនៅលើភ្លៅទេចា៎ គិតយ៉ាងម៉េចធំប៉ុនម៉ែហើយនៅទារអង្គុយលើភ្លៅទៀត ធ្វើខ្លួនមើលតែខ្លួនឯងហ្នឹងនៅ babe” ។

ទន្ទឹមនឹងនេះផងដេរ សុខ សោម៉ាវត្តី ក៏ត្រូវបានមហាជន ជាពិសេសហ្វេនៗសរសើរមិនដាច់ពីមាត់ឡើយ ពីភាពរឹងមាំរបស់នាង តស៊ូមើលថែកូនស្រីតែម្នាក់ឯងបានធំធាត់ និងមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment